ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​ពេញចិត្ត​ស្តូក​ហ្មង​អ្នក​ចូល​ចិត្ត​ថតរូប…ស្មាន​ហ្វូ​ន​នឹង​មាន​កាមេរ៉ា​៣ !

4 ឆ្នាំ មុន

កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មានការ​វិវត្តន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​កត្តា​ដែល​ជំរុញ​ដល់​កំណើន​សមត្ថភាព​នេះ​រួម​មានការ​រួប​បញ្ចូល Lense កាមេរ៉ា​បន្ថែម ។ ស្មា​ត​ហ្វូ​ន​ដែល​មាន Lense កាមេរ៉ា​បី​បច្ចុប្បន្ន​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​ពិតជា​អាច​ផ្លាស់​ប្តូរ​ការ​ថតរូប​លើ​ស្មា​ត​ហ្វូ​ន​យ៉ាង​ខ្លាំង ។…

កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មានការ​វិវត្តន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​កត្តា​ដែល​ជំរុញ​ដល់​កំណើន​សមត្ថភាព​នេះ​រួម​មានការ​រួប​បញ្ចូល Lense កាមេរ៉ា​បន្ថែម ។ ស្មា​ត​ហ្វូ​ន​ដែល​មាន Lense កាមេរ៉ា​បី​បច្ចុប្បន្ន​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​ពិតជា​អាច​ផ្លាស់​ប្តូរ​ការ​ថតរូប​លើ​ស្មា​ត​ហ្វូ​ន​យ៉ាង​ខ្លាំង ។

យោង​តាម​រាប​យ​ការណ៍​មួយ​បាន​ពី Counterpoint Research បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​មួយ​ចំនួន​ដែល​មាន​កាមេរ៉ា​បី​នឹង​កើន​ដល់​លើស ៥០%​ក្នុង​ឆ្នាំ ២០២១ ។ Samsung គឺជា​ក្រុមហ៊ុន​ដែល​មាន​បំពាក់ Lense កាមេរ៉ា​ពីរ​និង​បី​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ច្រើន​ជាងគេ​ដូច Galaxy A និង M របស់​ពួក​គេ​ជាដើម ។

Apple និង Google ក៏​នឹង​ងាក​ទៅ​កាន់​និ​ន្ន​ការ​ខាងលើ​ក្នុងឆ្នាំនេះ​ដែរ ។ iPhone XI របស់ Apple នឹង​មាន Lense កាមេរ៉ា​ចំនួន​បី ប៉ុន្តែ Google អាច​នឹង​បន្ថែម Sensor យ៉ាងតិច​ក៏​មួយ​ដែរ ។ ព្រោះតែ​មាន​កំណើន​នៃ​ការ​ប្រើប្រាស់ Sensor កាមេរ៉ា​ស្មា​ត​ហ្វូ​ន​កាន់តែ​ច្រើន​ឡើង ក្រុមហ៊ុន​ផ្គត់ផ្គង់​កំពុង​តែ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ ។

ក្រុមហ៊ុន​ផ្គត់ផ្គង់ Sensor កាមេរ៉ា​ធំ​ជាងគេ​គឺ Sony, OmniVision, SK Hynix និង Samsung ផង​ដែរ ។ ទៅ​មុខ​ទៀត ការ​ប្រើប្រាស់ Sensor កាមេរ៉ា​លើ​ស្មា​ត​ហ្វូ​ន​នឹង​កើនឡើង​និង​ប្រសើរ​ឡើង​ផង​ដែរ ហើយ​ការ​ប្រើប្រាស់ Sensor ចំនួន​បី​នឹង​អាច​មាន​លើ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ក្រុមហ៊ុន Qualcomm ក៏​គិត​ថា​ពួក​យើង​អាច​នឹង​មាន​ស្មា​ត​ហ្វូ​ន​ដែល​មាន Sensor 100-megapixel នៅ​ចុងឆ្នាំ ២០១៩​នេ​ង​ឲះ​ទៀត​ផង​។ ដោយហេតុ​ដូចនេះ​ទើប​ឈី​ប Qualcomm Snapdragon មួយ​ចំនួន​ដូច​ជា Snapdragon 855, Snapdragon 845, Snapdragon 710, Snapdragon 675, និង Snapdragon 670 អាច​ដំណើរការ​ស្មា​ត​ហ្វូ​ន​ដែល​មាន​កាមេរ៉ា 192 megapixel រួច​ជា​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ