ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​មួយ​គ្រឿង​ក្រឡាប់​បះជើង​ផ្អើល​វិ​ថី​ឈ្នះ​ឈ្នះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​​មួយ​គ្រឿង​ទាញ​ចង្កូត​គេច​រថយន្ត​ស្តា​រិច​ឆ្លងផ្លូវ ហើយ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាល​អោយ​ក្រឡាប់​អូស​ជិត​៥០​ម៉ែត្រ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ការដ្ឋាន​រណ្តៅ​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​​មួយ​គ្រឿង​ទាញ​ចង្កូត​គេច​រថយន្ត​ស្តា​រិច​ឆ្លងផ្លូវ ហើយ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាល​អោយ​ក្រឡាប់​អូស​ជិត​៥០​ម៉ែត្រ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ការដ្ឋាន​រណ្តៅ​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​មួយ​គ្រឿង​ដែល​ក្រឡាប់​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​ប្រភេទ​រថយន្ត​មាន​ឃ្លុប ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ ៣E- ៥៣៦៩ បើកបរ​ដោយ​ឈ្មោះ​ប្រាក់ វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿងទៀត​​ម៉ាក​ស្តា​តិច​មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​យ៉ាង​លឿន ធ្វើ​ឲ្យ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បួង​ចង្កូត​គេច និង​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាល​ឲ្យ​រអិល​ក្រឡាប់​អូស​ជិត​៥០​ម៉ែត្រ​បះជើង​រង​ការ​ខូចខាត ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ស្តា​រិច​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ខាងលើ​ក្រឡាប់​មិន​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ​និងមិន​មាន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​សាធារណៈ ទើប​សមត្ថកិច្ច​ឱ្យ​អ្នកបើកបរ​ហៅ​រថយន្ត​ស្ទូចម​ក​ស្ទូច​យក​ទៅ​ជូ​ស​ជុល​ដោយ​ខ្លូ​ន​ឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ