ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung នឹង​លុប​កា​រក​ម្ម៉​ង់​ចោល​ភ្លាម​បើ​អតិថិជន​មិន​ធ្វើ​រឿង​មួយ​នេះ

4 ឆ្នាំ មុន

បញ្ហា​ដែល​ស្មា​ត​ហ្វូ​ន Galaxy Fold របស់ Samsung កំពុង​ជួប​ប្រទះ​ប្រៀប​ដូច​ជា​កំពុង​តែ​ពន្យា​ពេល​នៃ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ​លើ​ទីផ្សារ​បន្ថែម​ទៀត ។ ក្រុមហ៊ុន Samsung មាន​គម្រោង​ចេញ​លក់…

បញ្ហា​ដែល​ស្មា​ត​ហ្វូ​ន Galaxy Fold របស់ Samsung កំពុង​ជួប​ប្រទះ​ប្រៀប​ដូច​ជា​កំពុង​តែ​ពន្យា​ពេល​នៃ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ​លើ​ទីផ្សារ​បន្ថែម​ទៀត ។ ក្រុមហ៊ុន Samsung មាន​គម្រោង​ចេញ​លក់ Galaxy Fold នៅ​ថ្ងៃ​ទី​២៦ ខែមេសា ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​ពេល​កំណត់ ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាងត្បូង​នេះ​បាន​ពន្យា​ពេល​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវការ​នៃ​ស្មា​ត​ហ្វូ​ន​តម្លៃ​២​ពាន់​ដុល្លារ​របស់​ខ្លួន​បន្ទាប់​មានការ​រាយការណ៍​មក​ថា Galaxy Fold មួយ​ចំនួន​មាន​បញ្ហា ។

ក្រុម​ត្រួតពិនិត្យ​ផលិតផល​បាន​ជួបនឹង​បញ្ហា​ស្គ្រី​ន​បែកបាក់ ស្គ្រី​ន​លោត​ៗ និង​មាន​ករណី​មួយ​ស្គ្រី​ន​បាន​បំប៉ោង​ឡើង​ថែម​ទៀត ។ ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​គឺជា​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ប្រភេទ​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​ជុំវិញ​ពិភពលោក ។ ការ​ច្នៃ​ម៉ូ​ដ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​ផ្តល់​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​ស្គ្រី​ន​ធំ​ជាង​មុន​ទ្វេ​ដង ប៉ុន្តែ​នៅ​តែ​មាន​ទំហំ​តូច​គ្រប់គ្រាន់​សម្រាប់​ការយ​កតាម​ខ្លួន ។ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ​មាន​តម្លៃ​ដើម​ចាប់ពី ១,៩៨០​ដុល្លារ​ឯណោះ​ក្នុង​មួយ​គ្រឿង ហើយ​កង្វល់​ទាក់ទិន​នឹង​ភាពរឹងមាំ​របស់​វា​នៅ​តែ​មាន​ច្រើន​ដដែល ។

Samsung បាន​ផ្តល់​ដំណឹង​ដល់​អតិថិជន​ដែល​បានក​ម្ម៉​ង់ Galaxy Fold ទាក់ទិន​នឹង​ការ​ពន្យា​ពេល​នេះ និង​បាន​និយាយ​ថា​ពួក​គេ​នឹង​ផ្តល់​ព​ត៌​មាន​លម្អិត​នៅ​កំឡុង​ពេល​ពី​រស​ប្តា​ហ៍​។ ពី​រស​ប្តា​ហ៍​បាន​កន្លង​ផុត ហើយ​អតិថិជន​ដែល​បានក​ម្ម៉​ង់​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​ដែល​ទូរស័ព្ទ​នេះ​នឹង​មក​ដល់​ក្នុង​ដៃ​របស់​ពួក​គេ​នៅឡើយ​ទេ ។

Samsung បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​ធ្វើការ​ក្នុង​ការ​បង្កើន​គុណភាព​របស់​ទូរស័ព្ទ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បញ្ជាក់​ប្រាប់​ពី​កាលបរិច្ឆេទ​ក្នុង​ការ​ចេញ​លក់​នៅឡើយ​។ ក្រុមហ៊ុន​នេះ​មិន​ទាន់​ទូទាត់​ថវិកា​ជាមួយនឹង​អតិថិជន​ឡើយ ហើយ​ពួក​គេ​ក៏​អនុញ្ញាត​ឲ្យ​អតិថិជន​លុប​កា​រក​ម្ម៉​ង់​ដែរ​ប្រសិនបើ​ពួក​គេ​ផ្លាស់​ប្តូរ​គំនិត​។

Samsung បាន​និយាយ​ក្នុង​អ៊ីមែល​ថា ប្រសិនបើ Galaxy Fold មិន​អាច​ត្រូវ​បាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​៣១​ខែឧសភា​នោះ​ទេ កា​រក​ម្ម៉​ង់​នឹង​ត្រូវ​បាន​លុប​ចោល​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​អតិថិជន​មិន​បញ្ជាក់​ប្រាប់​ក្រុមហ៊ុន​សា​ជា​ថ្មី​ថា​ពួក​គេ​ចង់​បន្ត​កា​រក​ម្ម៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ