ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​! ហួយ មាស​ទី​២​ជំនាន់​ថ្មី​ជាប់​សិទ្ធិ​ឡើង​ច្រៀង​ដល់​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

តារា​ស្រី​ដែល​ប្រឡូក​ក្នុង​អាជីព​ជា​ពិធី​ការិនី ហើយ​ក្លាយជា​តារាចម្រៀង កញ្ញា មាស អា​លី​ស បាន​ទទួល​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​យ៉ាង​ខ្លាំង ដោយ​ក្រៅពី​មានមុខ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​មិនសូវ​លោះ​ពេល នាង​ក៏​បាន​ច្រៀង​ប្រចាំ​ក្នុង​ហាង​ធំ​មួយ​យ៉ាង​កាលី​ប​ផង​ដែរ ដោយសារ​តែ​ទឹកដម​សំលេង​របស់​នាង​ស្រ​ដៀង​គ្នា អ្នកចម្រៀង…

តារា​ស្រី​ដែល​ប្រឡូក​ក្នុង​អាជីព​ជា​ពិធី​ការិនី ហើយ​ក្លាយជា​តារាចម្រៀង កញ្ញា មាស អា​លី​ស បាន​ទទួល​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​យ៉ាង​ខ្លាំង ដោយ​ក្រៅពី​មានមុខ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​មិនសូវ​លោះ​ពេល នាង​ក៏​បាន​ច្រៀង​ប្រចាំ​ក្នុង​ហាង​ធំ​មួយ​យ៉ាង​កាលី​ប​ផង​ដែរ ដោយសារ​តែ​ទឹកដម​សំលេង​របស់​នាង​ស្រ​ដៀង​គ្នា អ្នកចម្រៀង អ្នក​នាង ហួយ មាស​។

នាង​ក៏​ទើបតែ​ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក ផ្ដល់​សិទ្ធិ​ឱ្យ​ចេញ​ទៅ​ច្រៀង​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង​នៅ​ចុងខែ​ឧសភា នេះ​ផង​ដែរ ខណៈ​ដែល​នាង​ប្រកាស​ថា សុខចិត្ត​ទម្លាក់​ចោលការ​ងារ​ក្នុងស្រុក​ទាំងអស់ គ្រាន់តែ​បាន​ដំណឹង​ជាប់​ទៅ​ច្រៀង​។

កញ្ញា មាស អា​លី​ស បាន​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ដែល​ការ​ប្រែខ្លួន​ធ្វើ​ជា​តារាចម្រៀង​របស់​នាង ទទួល​បាន​ជោគជ័យ ហើយ​ធ្វើ​ឱ្យ​នាង​ត្រូវ​បាន​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អា​មេ​រិ​ក ហើយ​សំណាង​ត្រូវ​បាន​សម្ភាសន៍​ជាប់​ទៅ​ទៀត​។ កញ្ញា​ថា ខ្លួន​ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក​យល់ព្រម​ឱ្យ​ទិដ្ឋាការ​ទៅ​សម្ដែង​នៅ​ក្នុង​ប្រទេស​នោះ​រយៈពេល​៧​ខែ ដោយ​គម្រោង​ចាកចេញ​សម្ដែង​របស់​នាង គឺ​នឹង​ចេញពី​ប្រទេស​កម្ពុជា នៅ​អំឡុង​ចុងខែ​៥​នេះ​។

កញ្ញា​ថា នេះ​ជា​លើក​ទី​១ ដែល​ខ្លួន​មានឱកាស​បាន​ចេញ​នៅ​ក្នុង​ប្រទេស​មហាអំណាច ដែល​តារា​ភាគ​ច្រើន​ទទួល​បានការ​អញ្ជើញ​ដូច​គ្នា តែ​សម្ភាសន៍​ទៅ​មិន​ងាយ​ជាប់​។ អ្វី​ដែល​នាង​កាន់តែ​សប្បាយចិត្ត​ទៅ​ទៀត គឺ​កន្លែង​ដែល​នាង​ច្រៀង​ប្រចាំ​ថ្ងៃ បាន​យល់ព្រម​ផ្ដល់​ច្បាប់​ឱ្យ​នាង​៧​ខែ ក្នុង​ពេល​ដែល​នាង​ព្រលយ​ថា បើ​ត្រឡប់​មក​វិញ កន្លែង​ច្រៀង​ប្រចាំ​ថ្ងៃ មិន​ឱ្យ​ចូល​ច្រៀង ក៏​នាង​មិន​អាច​បោះបង់​ឱកាស​ទៅ​សម្ដែង​៧​ខែ​នៅ​សហរដ្ឋអាមេរិក​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ