ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ក្លិប Barcelona ថា​នឹង​មិន​ឱ្យ​ពាន Ballon d’Or ទៅ Messi នោះ​ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នាយក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នាយក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu បាន​លើក​ឡើង​ថា ប្រសិនបើជា​លោក​វិញ លោក​នឹង​មិន​ឱ្យ​ពាន Ballon d’Or ទៅ Lionel Messi ទេ ព្រោះថា​ពេល​នេះ Messi មាន​សមត្ថភាព​លើស​ពាន​ហ្នឹង​ទៅ​ទៀត ។

នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​លោក Josep បាន​ប្រាប់​សារព័ត៌មាន​ថា Messi នឹង​នៅ​លេង​ឱ្យ​ក្លិប​របស់​លោក​រហូត​ទាល់តែ​ចូល​និវត្តន៍ ។ ការ​ចូល​និវត្តន៍​នេះ នឹង​មិន​ធ្វើ​នៅ​ពេល​ឆាប់​ៗ​នេះ​ឡើយ ។ ពោល​គឺ​ទាល់តែ​អាយុ​ខ្ទង់​៤៥​ឆ្នាំ ទើប​គិតគូរ ។

គេ​បាន​សួរ​លោក​ថា តើ​លោក​នឹង​សង់​រូបសំណាក់​របស់ Messi នៅ​តារាង​បាល់​របស់​លោក​ដែរ​ឬទេ ។ លោក​បាន​ឆ្លើយ​វិញ​ថា លោក​នឹង​មិន​សង់​ត្រឹមតែ​មួយ​នោះ​ទេ សង់​១០​យក​តែ​ម្តង​។ លោក​បាន​បន្ត​សរសើរ Messi ថា​ជា​កីឡាករ​ល្អ​អស្ចារ្យ ដែល​សូ​ម្បី​តែ​ពាន Ballon d’Or ក៏​មិន​អាច​មក​វាយតម្លៃ Messi បាន​ផង ។

លោក​និយាយ​ថា​៖ «​ពិត​ណាស់​គឺ​មាន​កីឡាករ​ខ្លាំង​ៗ​ដទៃ​ទៀត តែ Messi គឺ​ខុស​ពី​គេ​។ ខ្ញុំ​នឹង​មិន​ឱ្យ​ពាន Ballon d’Or ទៅ​គេ​ផង ។ គេ​គឺ​ខ្លាំង​លើស​ពី​នេះ នៅ​ក្នុង​ជំនាញ​របស់​គេ​ផ្ទាល់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​អឺរ៉ុប ជាមួយនឹង​គ្រាប់​បាល់​៤៨​គ្រាប់ ក្នុង​ការ​ប្រកួត​៤៦​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ