តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi កំពុងតែឈរនៅលំដាប់ទីមួយក្នុងការធ្វើជាម្ចាស់ពានស្បែកជើងមាសនៅរដូវកាលនេះ ខណៈដែលកីឡាករវ័យក្មេងរបស់ក្លិបអ្នកមានបារាំង Kylian Mbappe កំពុងឈរនៅលំដាប់បន្ទាប់ ។ គេគិតថា Ronaldo អាចនឹងមានឱកាសឈរនៅលំដាប់ទីបី។
Messi បានសម្រាកមិនប្រកួតនៅចុងសប្តាហ៍ ដែលធ្វើឱ្យគេមិនអាចរកគ្រាប់បាល់មកបន្ថែមលើ ៣៤គ្រាប់របស់គេនាពេលបច្ចុប្បន្ន។ រីឯ Mbappe ក៏ត្រូវព្យួរការប្រកួត៣លើកដែរ ដោយសារតែត្រូវទទួលពិន័យនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Coupe de France។ ដូចនេះ អ្នកទាំងពីរមិនអាចរកគ្រាប់ឱ្យបានលើសហ្នឹងទៀតទេ។
អ្នកដែលឈរនៅលំដាប់ទីបីនៅពេលនេះ គឺ Fabio Quagliarella នៅក្រុម Sampdoria ដោយមានគ្រាប់បាល់២៥គ្រាប់នៅការប្រកួតអ៊ីតាលី។ Duvan Zapata ដែលមាន២២គ្រាប់ គឺស្ថិតនៅលំដាប់ទី៦។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Cristiano Ronaldo មានចំនួនគ្រាប់បាល់ត្រឹមតែ ២១គ្រាប់ប៉ុណ្ណោះ ដែលធ្វើឱ្យរូបគេកំពុងឈរនៅលំដាប់លេខ៩។ Ronaldo ផ្ទាល់គឺពិតជាចង់ធ្វើជាម្ចាស់ពានខ្លាំងណាស់។ តើគេអាចនឹងរកបាន៥គ្រាប់ទៀតឱ្យលើស Fabio ដែលឬទេ?
ចែករំលែកព័តមាននេះ