ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ប្រល័យ​ជីវិត​ក្មេង​ប្រុស​កំពុង​អង្គុយ​លើ​ម៉ូតូ​ក្រោមផ្ទះ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​អង្គុយ​លើ​ម៉ូតូ​នៅ​ក្រោមផ្ទះ ខណៈ​មេឃ​កំពុង​ភ្លៀង​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ចំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អុល…

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​អង្គុយ​លើ​ម៉ូតូ​នៅ​ក្រោមផ្ទះ ខណៈ​មេឃ​កំពុង​ភ្លៀង​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ចំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អុល (​អុល​ធំ​) ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហន ដឹ​ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​នៅ​ក្រោមផ្ទះ ខណៈនោះ​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ស្រាប់តែ​មាន​ផ្គរ និង​រន្ទះបាញ់​ត្រូវ​ក្មេង ប្រុស​រង​គ្រោះ បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​តែ​ម្តង ហើយ​រន្ទះ​ក៏​បាន​បាញ់​ត្រូវ​អង់​តែ​ន​ទូរទស្សន៍​១​ដើម និង​បាញ់​ត្រូវ​សសរផ្ទះ​ចំនួន​៥​ដើម រួម​ទាំង​ជើង​តាង​១​ទៀត​ផង​។

ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​តាង​បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ រក​ឃើញ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ជាំ​ខ្មៅ​ចំ​គុម្ពត្រចៀក​ខាងឆ្វេង ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ