ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ គឹ​ម​ធីតា មិន​ចង់​រីករាយ​នឹង​មង្គលការ​ហើយ​ជាប់បំណុលគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ម៉ៅ គឹ​ម​ធីតា និង​គូស្នេហ៍​តារាចម្រៀង​គូ​ម៉ា បើ​ទោះជា​មានការ​ដឹង​ឮ​ពី​ចាស់ទុំ​សងខាង​បែប​ណា​ក្តី នៅ​មិន​ទាន់​រក​ថ្ងៃ​ចូល​រោងការ​ទេ ។ គូស្នេហ៍​វ័យក្មេង​លោក​គូ​ម៉ា និង​កញ្ញា ម៉ៅ…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ម៉ៅ គឹ​ម​ធីតា និង​គូស្នេហ៍​តារាចម្រៀង​គូ​ម៉ា បើ​ទោះជា​មានការ​ដឹង​ឮ​ពី​ចាស់ទុំ​សងខាង​បែប​ណា​ក្តី នៅ​មិន​ទាន់​រក​ថ្ងៃ​ចូល​រោងការ​ទេ ។ គូស្នេហ៍​វ័យក្មេង​លោក​គូ​ម៉ា និង​កញ្ញា ម៉ៅ គី​ម​ធីតា តែងតែ​បង្ហោះ​រូបភាព​ផ្អែមល្ហែម ជាមួយ​គ្នា​ធ្វើ​ឲ្យ​បណ្ដា​អ្នកគាំទ្រ​ចាប់អារម្មណ៍ ហើយ​អប​អរសាទរ​ពួក​គេ ។

ម៉ៅ គឹ​ម​ធីតា​បាន​បាក់ចិត្ត​ស្រឡាញ់​តារាចម្រៀង​លំដាប់​យុវវ័យ​លោក​គូ​ម៉ា ព្រោះតែ​នាង​យល់​ឃើញ​លោក​គូ​ម៉ា​ជា​បុរស​ស្រលាញ់​នាង​ដោយ​ស្មោះ ។​នាង​សាកល្បង​ចិត្តជា​ច្រើន​ដង​មក​ហើយ​ចំពោះ​លោក​គូ​ម៉ា ហើយ​វា​ធ្វើ​ឲ្យ​នាង​ជឿជាក់ ។

តារា​ស្រី​ដែល​លេចធ្លោ​តាម​រយៈ​រឿង​ដុំ និង​ភាគ​ម៉ៅ គឹ​ម​ធីតា បាន​រៀបរាប់​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​រវាង​នាង និង​លោក​គូ​ម៉ា​នៅ​តែ​មានការ​ពេញចិត្ត​ពី​ចាស់ទុំ​ទាំង​សងខាង​ហើយ​នាង​ពិតជា​រីករាយ​នៅ​ពេល​ឃើញ​ចាស់ទុំ​ឲ្យ​សញ្ញា​ល្អ​ជុំវិញ​ចំណង​ស្នេហ៍​ពួក​នាង ។

ម៉ៅ គឹ​ម​ធីតា និយាយ​ថា​«​នាង​ខ្ញុំ និង​បង​គូ​ម៉ា​នៅ​មិន​ទាន់​គិតគូរ​ចង់បាន​ឱកាស​រៀប​ការ​អំឡុង​ពេលវេលា​សិល្បៈ​កំពុង​មមាញឹក​នោះ​ទេ​ព្រោះ​ខ្លាច​ស្តាយ​ពេល​បើ​ឆាប់​រៀប​ការ​នាំ​តែ​ខក​រឿង​ជំនួញ​របរ​រក​ស៊ី ។ យ៉ាង​ហោច​ណាស់​ប្រហែលជា​២​ឆ្នាំ​ទៀត​អាច​មាន​សង្ឃឹម​ចូល​រោងការ ។ នាង​ខ្ញុំ​ស្រឡាញ់​ចិត្ត​គាត់ ទាំង​ការ​យកចិត្ត​ទុក្ខ​ដាក់ បារម្ភ​ទៅ​លើ​នាង​ខ្ញុំ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្រលាញ់​ដកចិត្ត​មិន​រួច​នោះ គឺ​សម្ដី​ដ៏​ផ្អែម​ស្រទន់​ទាក់ទាញ​របស់​គូ​ម៉ា ស្ដាប់​មិន​ជិនណាយ​នោះ​ទេ ។ ទាំង​អស់នេះ​ហើយ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​គូ ម៉ា និង​ខ្ញុំ រឹង​មាំ ថែម​ទាំង​មាន​សុភមង្គល​ខ្លាំង​មែនទែន បើ​ទោះបីជា​ទើប​ស្គាល់គ្នា​ក៏​ពិតមែន ។

ខំ​រក​លុយ​ឲ្យ​ច្រើន​សិន​ដោយ​មិន​ចង់ការ​ទៅ​ខ្ចី​លុយ​គេ​មក​រីករាយ ហើយ​ជាប់​បុល​ធនាគារ​នាំ​តែ​ពិបាក​ប៉ុណ្ណោះ ។ មិន​ចង់​ឲ្យ​ខាង​ឪពុក​ម្តាយ​ចំណាយ​លុយ​រឿង​រៀប​ការ​នេះ​មក​លើ​យើង​ទេ គឺ​ទាល់តែ​យើង​ខ ំ​ណាមួយ​កុំ​ឲ្យ​លំបាក​ដល់​ចាស់ទុំ​។ គាត់​មើលថែ​យូរហើយ គួរតែ​រក​សេចក្តីសុខ​ឲ្យ​គាត់​វិញ​ម្តង ។ នេះ​ជា​គំនិត​ដែល​នាង​ខ្ញុំ​យល់​ឃើញ »​។

សម្រាប់​ការ​សម្ដែង​សិល្ប​:​វិញ ម៉ៅ គឹ​ម​ធីតា ថា​ឈុត​អ្វី​ក៏​ដោយ លោក​គូ​ម៉ា អត់​ប្រចណ្ឌ​នាង​ទេ ប៉ុន្តែ​បើ​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​សិល្ប​: ឬ​ជាមួយ​បុគ្គល​ណាមួយ​ខុស​ពី​ពេល​សម្ដែង គឺ​លោក​ប្រចណ្ឌ​ខ្លះ​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ