ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់ ដឹក​ថ្ម​ធំ​ៗ​នៅ​តាម​ដងផ្លូវ​មិន​គោរព​ច្បាប់​ពលរដ្ឋ​ព្រួយបារម្ភ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ពាមរ​ក៌ និង​ស្រុក​ព្រះស្តេច​បាន​លើក​ឡើង​ថា រាល់​ថ្ងៃនេះ​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​១១ ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​សុវត្ថិភាព ដោយសារ​តែ​ផ្លូវ​ទាំង​២​នេះ​មាន​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម​ធំ​ៗ​ធ្វើ​ចរាចរណ៍​ដោយ​មិន​គោរព​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ ។…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ពាមរ​ក៌ និង​ស្រុក​ព្រះស្តេច​បាន​លើក​ឡើង​ថា រាល់​ថ្ងៃនេះ​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​១១ ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​សុវត្ថិភាព ដោយសារ​តែ​ផ្លូវ​ទាំង​២​នេះ​មាន​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម​ធំ​ៗ​ធ្វើ​ចរាចរណ៍​ដោយ​មិន​គោរព​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ ។

ពលរដ្ឋ​ទាំងនេះ​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម គេ​ដាក់​ខ្ពស់​ហួស​ទ្រង់ ពេល​បើក​នៅ​លើ​ដងផ្លូវ​តែងតែ​ជ្រុះ​ដី និង​ថ្ម​លើ​ដងផ្លូវ​អោយរ​ដឹក ព្រោះ​គេ​មិន​បាន​គ្រប​បិទ​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​ធ្វើ​អោយ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ពិសេស​លើ​អ្នកដំណើរ​ដែល​ជិះ​ម៉ូតូ ហើយ​ក៏​ធ្វើ​អោយ​បែក​កញ្ចក់​រថយន្ត​អ្នកដំណើរ​ជា​រឿយ​ៗ​ផង​ដែរ ដោយសារ​តែ​ជិះ​នៅ​ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ទាំងនោះ ហើយ​ត្រូវ​ថ្ម​ធ្លាក់​ត្រូវ ។

ដោយឡែក​រថយន្ត​ដឹក​ខ្សាច់​វិញ រថយន្ត​ខ្លះ​ដឹក​ខ្សាច់​ទាំង​សើម​ជោគ​ធ្វើ​អោយ​ទឹក​ហូរ​ស្រោច​ពេញ​ដងផ្លូវ ខ្លះ​ទៀត​ដឹក​ខ្សាច់​ស្ងួត តែ​មិន​បាន​គ្រប​ធ្វើ​អោយ​ខ្សាច់​ហុយ​ពេញ​ផ្លូវ​ធ្វើ​អោយ​ចូល​ភ្នែក​ច្រមុះ​អ្នកដំណើរ​ដែល​ជិះ​កង់​ម៉ូតូ រឺ​ម៉ក និង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ ហើយ​ការ​ដឹក​ជញ្ជូន​បង្ក​នូវ​ហានិភ័យ​បែប​នេះ​បាន​កើត​មាន​ឡើងជា​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​គេ​ពុំដែល​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ។

ចំពោះ​បញ្ហា​ខាងលើ​នេះ​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច​បានអោយ​ដឹង​ថា រឿង​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ធំ​ៗ​ដឹក​ជញ្ជូន​ខុស​បទដ្ឋាន​បច្ចេកទេស​នេះ គឺ​ពិតជា​កើត​មាន​ដូច​ការ​លើក​ឡើង​ខាងលើ​មែន ហើយ​លោក​ក៏​មាន​ផែនការ​ទប់ស្កាត់​ផង​ដែរ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ គឺ​ទាមទារ​អោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដើម​ទី​ផង​ដែរ ដូច​ជា រថយន្ត​ដឹក​ថ្ម ដឹក​ចេញពី​ស្រុក​បាភ្នំ រថយន្ត​ដឹក ខ្សាច់​ដឹក ចេញពី​ស្រុក​ពាមរ​ក៌ ដូច្នេះ​សូម​អោយ​អាជ្ញាធរ​ស្រុក​ទាំង​២​នោះ ជួយ​ទប់ស្កាត់​ផង​ដែរ ទើប​មាន​ប្រសិទ្ធិ​ភាព ។

ដោយឡែក​លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌​បានអោយ​ដឹង​ដែរ​ថា ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​លោកស្រី​បាន​ចាត់​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​កោះហៅ​ក្រុម​ម្ចាស់​រថយន្ត​ទាំងនោះ​មក​ធ្វើការ​ណែនាំ​ដែរ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​មានការ​ងារ​រវល់​ពេក​ទើប​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ចេញ​ធ្វើការ​រឿង​នេះ តែ​ទោះ​យ៉ាងណា​លោកស្រី និង​ទាក់ទង​ទៅ​ខាង​មន្ទីរ​ជំនាញ​សុំ​សហការ​ចុះ​ធ្វើ​ការងារ​នេះ​អោយ​បាន​ឆាប់​បំផុត ។

ពាក់​ព​ន្ធ័ និង​ករណី​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង​ដែល​ជា​មន្ទីរ​ជំនាញ ដើម្បី​សុំ​ការ​បំភ្លឺ​ផង​ដែរ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​ដោយសារ​តែ​ទូរ​សព្ទ័​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ