ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ និង​របួស​៨​នាក់​ទៀត​ហើយ​មួយ​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ន៍​បឋម​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​៥​លើក (​យប់​៣​លើក​) ស្លាប់​៣​នាក់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​ន៍​បឋម​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​៥​លើក (​យប់​៣​លើក​) ស្លាប់​៣​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៣​នាក់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មូលហេតុ​គ្រោះថ្នាក់ គឺ​មក​ពី​បើក​ល្បឿន​លឿន​៣​លើក ស្លាប់​២​នាក់ មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់ ប្រជែង​១​លើក ។ សរុប​ស្លាប់​៣​នាក់ មាន​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។ ដែល​គ្រោះថ្នាក់​ប៉ះទង្គិច​គ្នា មាន​ម៉ូតូ និង​ម៉ូតូ​២​លើក ស្លាប់​១​នាក់ ម៉ូតូ​និង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់ ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់ ។ ហើយ​បណ្តាល​ឲ្យ​ខូចខាត​យាន​៩​គ្រឿង​នោះ​មាន មាន​ម៉ូតូ​៧​គ្រឿង រថយន្ត​តូច​២​គ្រឿង ។

ករណី​គ្រោះ​ថ្នាក់លើ​ផ្លូវ​មាន ផ្លូវជាតិ​៤​លើក ផ្លូវ​ខេត្ត​១​លើក រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាន​ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ក​ណ្ត​ល​១​លើក ស្លាប់​ស្រី​១​នាក់ របួស​២​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ ។ ជា​លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៤២០១​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ល្មើស​៧៧៤​គ្រ​(៣៦%) អប់រំ​២២៣​គ្រ​(​ម៉ូតូ​៧០%) មធ្យោបាយ​ពិន័យ​៥៥១​គ្រឿង​(​ម៉ូតូ​៨៩%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ