ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឈើ​ធ្នង់​ច្រើន​កំណាត់​មិន​អី ស្រាប់តែ​មក​អី​ត្រឹម​មួក​សុវត្ថិភាព​១ (មានវីដេអូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ​ជនសង្ស័យ​​ម្នាក់​រួម​ជាមួយ​បក្ខពួក​ចំនួន​៤​នាក់​ទៀត​​ធ្លាប់​​ធ្វើ​សកម្មភាព​លួច​យក​ឈើ​ធ្នង់​ជិត​៣០​កំណាត់​ដែល​កសិករ​ម្នាក់​ទិញ​យក​មក​ទុក​សម្រាប់​ធ្វើ​ទ្វារ​បង្អួច​ផ្ទះ​កាលពី​៧​ខែ​មុន បន្ទាប់​មក​ក្រុមជនសង្ស័យទាំង​៥នាក់​​បាន​យកឈើធ្នង់ទាំងនោះ​​ទៅ​លក់​ចែកលុយគ្នា​​រួចរត់​​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព និង​មិន​ត្រូវ​នរណា​ម្នាក់​ស្គាល់​ឡើយ​។ លុះ​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោមបក្ខពួក​៥នាក់​ខាងលើ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព​១​នៅ​ក្នុងផ្ទះ​របស់​បុរស​ម្នាក់ ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ដឹង​ទាន់​ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ធ្វើការ​សាកសួរ ទើប​ធ្លាយ​រឿង​លួច​ឈើ​ធ្នង់​ខាងលើ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែឧសភា…

ខេត្តកណ្ដាល ៖ ​ជនសង្ស័យ​​ម្នាក់​រួម​ជាមួយ​បក្ខពួក​ចំនួន​៤​នាក់​ទៀត​​ធ្លាប់​​ធ្វើ​សកម្មភាព​លួច​យក​ឈើ​ធ្នង់​ជិត​៣០​កំណាត់​ដែល​កសិករ​ម្នាក់​ទិញ​យក​មក​ទុក​សម្រាប់​ធ្វើ​ទ្វារ​បង្អួច​ផ្ទះ​កាលពី​៧​ខែ​មុន បន្ទាប់​មក​ក្រុមជនសង្ស័យទាំង​៥នាក់​​បាន​យកឈើធ្នង់ទាំងនោះ​​ទៅ​លក់​ចែកលុយគ្នា​​រួចរត់​​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព និង​មិន​ត្រូវ​នរណា​ម្នាក់​ស្គាល់​ឡើយ​។ លុះ​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោមបក្ខពួក​៥នាក់​ខាងលើ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព​១​នៅ​ក្នុងផ្ទះ​របស់​បុរស​ម្នាក់ ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ដឹង​ទាន់​ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ធ្វើការ​សាកសួរ ទើប​ធ្លាយ​រឿង​លួច​ឈើ​ធ្នង់​ខាងលើ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ថន សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ពេ​ច ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ម្ចាស់​មួក​សុវត្ថិភាព​ឈ្មោះ​សួន ណា​រុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-៧៩៤៩ ចូល​ទៅ​លួច​យក​មួក​សុវត្ថិភាព​របស់​បុរស​ឈ្មោះ​សួន ណា​រុន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បុរស​ជា​ម្ចាស់​មួក​សុវត្ថិភាព​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ព្រមទាំង​ចាប់ខ្លួន​បាន និង​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ម្កាក់​នាំ​ទៅ​សាកសួ រួច​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ធ្វើការ​សួរនាំ​ជា​បន្ត​ទៀត​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន និង​សាកសួរ​ជនសង្ស័យ ស្រាប់តែ​បែកធ្លាយ​ករណី​លួច​ឈើ​ធ្នង់​ជា​ច្រើន​កំណាត់​កាលពី​៧​ខែ​មុន ហើយ​ដែល​ករណី​នោះ​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្រាប់​ផង ហើយ​ក៏​មិន​ខុស​ពី​ការ​រក​អុស​ប្រទះ​ឈើ​ងាប់​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨ ខ្លួន​រួម​នឹង​បក្ខពួក​ចំនួន​៤​នាក់​ទៀត ក្នុង​នោះ​រួម​មាន​១-​ឈ្មោះ រិ​ន រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​ហេង សុខ​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ពេ​ច ឃុំ​ឈ្វាំង ស្រុក​ពញាឮ​ខេត្តកណ្តាល និង​បក្ខពួក​ចំនួន​២​នាក់​ផ្សេង​ទៀត​មិន​ស្គាល់ឈ្មោះ​ឡើយ បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ឈើ​ធ្នង់​នៅ​ក្នុងផ្ទះ​បុរស​ម្នាក់​ឈ្មោះ​អ៊ូច ភឺន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​លួច​បាន​ឈើ​ធ្នង់​ចំ​នួ​២៨​កំណាត់​បន្ទាប់​មក​ពួក​ខ្លួន​បាន​យក​ទៅ​លក់​ឲ្យ​សិប្បកម្ម​ទ្វារ​បង្អួច​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ពង្រ ស​ង្តា​ត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ត​ថា បន្ទាប់​មក​ពួក​ខ្លួន​បាន​ចែក​លុយ​គ្នា​ចាយ​ដោយ​មិនដឹង​ថា​ឈើ​នោះ​លក់​បាន​ប៉ុន្មាន​ទេ ព្រោះ​បក្ខពួក​ជា​អ្នក​យក​ទៅ​លក់ ចំណែក​ខ្លួន​មិន​បាន​ទៅ​ជាមួយ​ទេ ប៉ុន្តែ​ខ្លួន​ទទួល​បាន​ចំណែក​ត្រឹមតែ​៥០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល​ចែក​លុយ​គ្នា​រួច​ក៏​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​រៀង​ៗ​ខ្លួន ។ លុះដល់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៩ ខ្លួន​តែ​ម្នាក់ឯង​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព​១​នោះ ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញ​តាម​ចាប់ខ្លួន​បាន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ