ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយផានទៀតហើយ…បូមខ្សាច់​ចាក់​លុប​​យកដី​គេ4ហិកតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​៨​គ្រួសារ ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ រយៈពេល​ជាង​១០​ឆ្នាំ នៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជាមួយ​លោកស្រី ស៊ុ​យ…

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​៨​គ្រួសារ ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ រយៈពេល​ជាង​១០​ឆ្នាំ នៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជាមួយ​លោកស្រី ស៊ុ​យ សុ​ផា​ន ប្រធាន​ក្រុមហ៊ុន​ផា​នអ៊ី​ម៉ិច ដ៏​
មាន​ឥទ្ធិពលបាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្តងទៀត​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ២០១៩​នេះ ខណៈ​ដែល​ក្រុម​ហ៊ុន​ផា​នអុី​ម៉ិច​នេះ បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់ ចាក់​បំពេញ​ដី​ដែល​មាន​ទំនាស់ ដែល​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​រួច​ហើយ​នោះ​ ។

ប្រជាពលរដ្ឋ​បាន​លើកដៃ​សំពះ​ពី​ចម្ងាយ​ ស្នើ​សុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ដោយ​ជួយ​ផ្តល់​យុត្តិ​ធម៌​ជូន​ពួក​គាត់ ​ដែល​កំពុង​រង​គ្រោះ​នូវ​អំពើ​អយុត្តិធម៌​ផង ។

លោក រៀល ណា​រិ​ទ្ធ តំណាង​ប្រជាពលរដ្ឋ​៨​គ្រួសារបាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដីធ្លី​នេះ ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារបាន​ទទួល​ពី​ក្រុមសាមគ្គី សរុប​ទំហំ​៤​ហិក​តា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ប្រហែល​៤៤៤០​ម៉ែត្រការ៉េ និងបាន​ធ្វើការ​កាន់កាប់​ដោយ​សុចរិត ក្នុង​ឆ​ន្ទះ​ជា​ម្ចាស់​ដី​តាំងពីកំឡុង​ឆ្នាំ​
១៩៩៥មក​ម្ល៉េះ ។

ព័ត៌មានពិស្តារ​មានផ្សាយជូន​នៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ