ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​មុខងារ​ពិសេស​ៗ​តម្រង់​ជួរ​គ្នា​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13

4 ឆ្នាំ មុន

ក្រុមហ៊ុន Apple គ្រោង​នឹង​ដាក់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 ដែល​មាន​កូដ​ឈ្មោះ​ថា Yukon នៅ​ក្នុង​សន្និសីទ​អភិវឌ្ឍ​ពិភពលោក​នា​ខែមិថុនា​ខាង​មុខ​នេះ ។ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​រួម​មានការ​កែប្រែ​លក្ខណៈ​ពិសេស​ថ្មី​ៗ​មួយ​ចំនួន…

ក្រុមហ៊ុន Apple គ្រោង​នឹង​ដាក់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 ដែល​មាន​កូដ​ឈ្មោះ​ថា Yukon នៅ​ក្នុង​សន្និសីទ​អភិវឌ្ឍ​ពិភពលោក​នា​ខែមិថុនា​ខាង​មុខ​នេះ ។ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​រួម​មានការ​កែប្រែ​លក្ខណៈ​ពិសេស​ថ្មី​ៗ​មួយ​ចំនួន និង ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជា​ច្រើន​រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំ​មុន ។ ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 ក៏​នឹង​បង្កើន​ល្បឿន​ឧបករណ៍ និង កាត់​បន្ថយ​កំហុស​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ iOS 13 ៖

  • មាន Animation ថ្មី​នៅ​ពេល​បើក​ដំណើរការ​កម្មវិធី​ច្រើន និង បិទ​កម្មវិធី ។
  • សម្រាប់​ធាតុ​ក្រាហ្វិក​មើលទៅ​ស្អាត ។
  • Dark Mode អាច​ត្រូវ​បាន​បើក​ពី Control Center ផ្ទាល់​តែ​ម្តង ។
  • ក្តារ​ចុច​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង SwiftKey ដែរ (​អាច​មាននៅ​ខាងក្នុង​) ។
  • កែប្រែ​កម្មវិធី​សុខភាព​ជាមួយនឹង​ផ្ទាំង Home ថ្មី​ដែល​បង្ហាញ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​ល្អ​ប្រសើរ ។ ផ្នែក​សុខភាព​នៃ​ការ​ស្តាប់​ថ្មី គឺ​តាមដាន​ថា​តើ​អ្នក​ស្តាប់ភ្លេង​ឮ​ខ្លាំង​ប៉ុនណា និង មានមុខ​ងារ​ច្រើន​ទៀត ។
  • មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់ iPad ជា​អេ​ក្រង់​ទី​ពីរ​សម្រាប់ Mac ដោយ​មានការ​គាំទ្រ Apple Pencil និង ការ​ជូនដំណឹង​របស់ Mac ។
  • កម្មវិធី Reminders បាន​ធ្វើ​បច្ចុប្បន្នភាព ។
  • លក្ខណៈ​ពិសេស​នៃ​អេ​ក្រង់​កំណត់​ពេលវេលា​ថ្មី​អនុញ្ញាត​ឱ្យ​ឪពុក​-​ម្តាយ​កំណត់​ថា​តើ​កូន​របស់​ពួក​គេ​អាច​លេង​ឧបករណ៍​តាម​ពេល​ជាក់លាក់​ណាមួយ ។
  • ធ្វើ​ឱ្យ​កម្មវិធី Apple Books ទាន់សម័យ​ផង​ដែរ ។
  • iMessage នឹង​អនុញ្ញាត​ឱ្យ​អ្នក​កំណត់​រូបភាព profile និង បង្ហាញ​ឈ្នោះ ហើយ​ជ្រើសរើស​អ្នក​ដែល​មើលឃើញ​វា ។
  • កម្មវិធី​ផែនទី​ដែល​បាន​ធ្វើ​ឱ្យ​ទាន់សម័យ​អនុញ្ញាត​ឱ្យ​អ្នក​ងាយស្រួល​កំណត់​ទីតាំង និង ការ​រុករក ។
  • កម្មវិធី Find My Friends និង Find My iPhone ត្រូវ​បាន​បញ្ចូល​គ្នា​ទៅ​ក្នុង​កម្មវិធី​តែ​មួយ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ‘GreenTorch’ ។ កម្មវិធី​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​ស្វែងរក​វត្ថុ​ដែល​បាត់បង់ ។
  • កម្មវិធី Mail អនុញ្ញាត​ឱ្យ​អ្នក​បិទ​សំឡេង​រំខាន និង block email ពី​ទំនាក់ទំនង​ជាក់លាក់ និង​ទទួល​បានការ​គ្រប់គ្រង folder ស្រួល​ជា​មុន ។
  • របៀប System-wide Sleep ធ្វើការ​ជាមួយ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្ទាំង Bedtime នៅ​ក្នុង​កម្មវិធី​នាឡិកា ។ ផ្ទាំង Bedtime អាច​រួម​បញ្ចូល​ជាមួយ​ឧបករណ៍​តាមដាន​ដំណេក​នា​ពេល​អនាគត​ដូច​ជា​នាឡិកា Apple ថ្មី​ដែរ ។ របៀប​គេង​អាច​ត្រូវ​បាន​បើក​នៅ​ក្នុង Control Center និង ចាក់សោ​អេ​ក្រង់​នៅ​លើ Do Not Disturb ព្រមទាំង​បិទ​ការ​ជូនដំណឹង​ទាំងអស់ ។
  • កម្មវិធី Home នឹង​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​កាន់តែ​ប្រសើរ​ជាមួយ​កាមេរ៉ា​សុវត្ថិភាព និង អនុញ្ញាត​ឱ្យ​អ្នក​មើល​ការ​ថត​មុន​ៗ ។
  • HomePod គាំទ្រ​ដល់​របៀប​អ្នក​ប្រើ​ច្រើន​នាក់​ដែល​ទទួលស្គាល់​សំឡេង​របស់​អ្នក​ប្រើប្រាស់​ផ្សេង​គ្នា ។
  • ការ​រៀបចំ ‘share sheet’ បន្ថែម​ដើម្បី​ចែករំលែក​រូបថត និង តំណ​បណ្ដាញ​ជាមួយ​មនុស្ស​ដែល​បាន​ស្នើ ។
  • មាន​លទ្ធភាព​គ្រប់គ្រង​ការ​ទាញ​យក​សម្រាប់ Safari ។
  • ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Files ដែល​ដំណើរការ​កាន់តែ​ប្រសើរ​ជាមួយ​កម្មវិធី​ភាគី​ទី ៣ ។
  • iPad ទទួល​បាន​ចំណុច​ប្រទាក់​ដែល​បាន​ធ្វើ​ឱ្យ​ទាន់សម័យ​សម្រាប់​មុខងារ​ច្រើន​, ការ​កែប្រែ​ទៅ​អេ​ក្រង់​ដើម ។​ល​។ និង ការ​រួម​បញ្ចូល​គ្នា​កាន់តែ​ប្រសើរ​នៃ​ជំនួយការ​ស្តាប់ ។
  • Bloomberg ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ការងារ​នេះ​បាន​ចាប់ផ្តើម​រួចរាល់​ហើយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ដែល​ត្រូវ​បាន​គេ​ហៅ​ថា “Azul” សម្រាប់​ឆ្នាំ ២០២០ ដែល​នឹង​គាំទ្រ​មុខងារ 5G និង មុខងារ AR ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ