ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកបា.ញ់ប្រហារ​មនុស្សទាំងកណ្តាលថ្ងៃ​ស្លា.ប់​​ភ្លាម..!

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ ​មាន​ករណី​លប​បាញ់​សម្លាប់​លោកគ្រូបង្រៀន​កីឡា​ម្នាក់​ស្លាប់​​ភ្លាម​ៗ​ បង្ក​ការ​ភ្ញាក់​ផ្អើល​​នា​​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ស្ថិត​ត្រង់​ចំណុច​នៅ​សាលា​តាំង​របង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ ​មាន​ករណី​លប​បាញ់​សម្លាប់​លោកគ្រូបង្រៀន​កីឡា​ម្នាក់​ស្លាប់​​ភ្លាម​ៗ​ បង្ក​ការ​ភ្ញាក់​ផ្អើល​​នា​​រសៀល​ថ្ងៃ​ទី​០៨ ឧសភា ស្ថិត​ត្រង់​ចំណុច​នៅ​សាលា​តាំង​របង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើឈ្មោះ​តូច វាសនា ។ រីឯ​ជន​ដៃដល់​ឈ្មោះ រាសី អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ។ ប្រភព​បន្ត​ថា ជំហាន​ដំបូង សមត្ថកិច្ច​​នៅ​មិន​ទាន់​ដឹង​ទាំង​២​នាក់​ (ជនសង្ស័យនិងជនរងគ្រោះ) មាន​គំនុំ​អ្វីនឹងគ្នា​នោះ​ទេ ហើយ​ការ​លប​បាញ់​ប្រហារ​នេះ គឺ​ខណៈ​លោក​គ្រូ​កំពុង​អង្គុយ​ហូប​បាយ​ថ្ងៃត្រង់​ ជាមួយ​គ្រូ​ផ្សេង​ៗ​ទៀត ។

ប្រភព​បន្តទៀតថា បន្ទាប់​ពី​ជន​នេះ​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ហើយ ក៏​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​នាំ​ទៅ​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្តទៀត ។


អត្ថបទសរសេរ ដោយ