ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែកជើង Nike Shox ថ្មី​របស់ Neymar មើល​ហើយ​ចង់​បែក​ភ្នែក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sneaker News បានឱ្យ​ដឹង​ថា ស្បែកជើង​ពី Nike ម៉ូ​ដែល Shox ដែល​មាន​រចនា​បទ​ពិសេស​សម្រាប់ Neymar…

តាម​ប្រភព​ព័ត៌មាន Sneaker News បានឱ្យ​ដឹង​ថា ស្បែកជើង​ពី Nike ម៉ូ​ដែល Shox ដែល​មាន​រចនា​បទ​ពិសេស​សម្រាប់ Neymar ត្រូវ​បាន​ដាក់​បង្ហាញ​រូបរាង ជាមួយនឹង​ពណ៌​យ៉ាង​ឆើត​គួរ​ឱ្យ​ទាក់ទាញ​។

គេ​បាន​យក​ពណ៌​ក្រហម​លាយ​នឹង​ពណ៌​បៃតង ដាក់​ជា​ពណ៌​ឆើត​នៅ​លើ​ស្បែកជើង​រចនា​ពិសេស​សម្រាប់ Neymar​។ នៅ​ឡូ​កឡំ​ជាមួយនឹង​ពណ៌​ឆើត​ទាំងនេះ ក៏​មាន​ពណ៌​ខ្មៅ​ជា​លក្ខណៈ​ឆ្នូត​ៗ និង ពណ៌​ប្រាក់​នៅ​ផ្នែក​ខាង​មុខ​ផង​ដែរ​។ ស្បែកជើង Nike Shox Neymar Edition នេះ គឺ​មាន​ពណ៌​ឆើត ដូច​ទៅ​នឹង​ការ​លេង​របស់ Neymar លើ​តារាង​អ៊ីចឹង​។

វា​ខុស​គ្នា​ពី​ស្បែកជើង Shox ធម្មតា​ត្រង់​ថា គេ​បាន​ដូរ​ឡូ​ហ្គោ​អក្សរ Z ទៅ​ជា​អក្សរ N វិញ នៅ​ផ្នែក​ខាង​មុខ ហើយនឹង​មាន​ពាក្យ​សរសេរ​ថា Neymar នៅ​ខាង​ឡូ​ហ្គោ​នោះ​។ មាន​ចំនុច​ផ្សេង​ៗ​ទៀត ដែល​បាន​កែប្រែ​ផង​ដែរ​។

ស្បែកជើង​ប្រភេទ​នេះ ពិតជា​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជា​ស្រុក​កំណើត​របស់ Neymar​។ ដូចនេះ យើង​អាច​រំពឹង​ខ្ពស់​ទៅ​លើ​ការ​លក់​ស្បែកជើង​នេះ​នៅ​ក្នុង​ទីផ្សារ​ប្រេ​ស៊ី​ល​នៅ​ពេល​ខាង​មុខ​។ គេ​នៅ​មិន​ទាន់​ដឺ​ង​ថា​ពេល​ណា ទើប​មាន​លក់​លើ​ទីផ្សារ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ