ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​រុះរើ​តូប​លក់ដូរ​របស់​បងប្អូន​អាជីវករ​ដែល​លក់ដូរ​នៅ​លើ​ដី​ចំណី​ផ្លូវ​នៃ​តំបន់​ផ្សារ​ចាស់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាតិ​ក្នុងស្រុក​នៃ​តំបន់​ផ្សារ​ចាស់ ស្ថិត​ក្នុងភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ដែល​ជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាតិ​ក្នុងស្រុក​នៃ​តំបន់​ផ្សារ​ចាស់ ស្ថិត​ក្នុងភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​ពួក​គាត់​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ខាង​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​ក្រោម​ការ​ដឹកនាំ​របស់​លោក សាត ពៅ អភិបាលរង​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចាប់ផ្ដើម​ធ្វើការ​រុះរើ​តូប​របស់​បងប្អូន​អាជីវករ​ដែល​បាន​ដាក់​តាំង​លក់ដូរ​នៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ផង​ដែរ ។ តាម​ប្រសាសន៍​លោក​សាត ពៅ អភិបាលរង​ស្រុក​មាន​ប្រសាសន៍​ថា ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​តាម​ដងផ្លូវ​សាធារណ យើង​ទាំងអស់​គ្នា​ត្រូវ​ចូល​រូ​ម​សហការ​គ្នា បញ្ចៀស​នូវ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ជា​ពិសេស​នៅ​ក្នុង​តំបន់​ផ្សារ​ចាស់ ក្នុងស្រុក​ស្វាយ​លើ​យើង​នេះ ខណៈ​កន្លង​មក​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​បាន​ដាក់​តាំង​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​បាន​នឹង​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ក្នុង​ឱកាស​នេះ​សូម​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​បញ្ឈប់​ការ​លក់ដូរ​របស់​ខ្លួន នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ទៅ ហើយ​ត្រូវ​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទាំងអស់​គ្នា​ព្រោះថា រដ្ឋបាល​ស្រុក​ស្វាយ​លើ​នឹង​ត្រូវ​ធ្វើការ​រុះរើ​តូប​ដែល​បាន​ដាក់​តាំង​លក់ នៅ​តាម​ចិញ្ចើម​ផ្លូវ និង កាត់​សំ​យ៉ាប​ផ្ទាំង​ស្លាក​យីហោ​តូច​ធំ ដែល​លយ​ចូល​មក​ដល់​ចំណី​ផ្លូវ​ឱ្យ​អស់​មុន​ថ្ងៃ​កំណត់ ដោយ​កំណត់​ផ្លូវថ្នល់​សងខាង​ប្រវែង​១០​ម៉ែត្រ គិត​ពី​ចំណុច​អ័ក្ស​ផ្លូវ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​រដ្ឋបាល​ស្រុក​បាន​ជូនដំណឹង​ដល់​ពួក​គាត់​ជា​ច្រើន​ដង​រួច​មក​ហើយ ដូច្នេះ​រឿង​នេះ​មិនមែន​ថ្មី​នោះ​ទេ គឺ​វា​រ៉ាំរ៉ៃ​យូរ​មក​ហើយ ។

លោក​សាត ពៅ បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​បងប្អូន​អាជីវករ​ណា​មិន​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ចាស់​នេះ​ទេ​បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន គឺ​ផ្សារ​រស្មី​ហេង​មក​រា គឺជា​ផ្សារ​ស្រុក​ស្វាយ​លើ ដែល​កន្លែង​នោះ​ប្រកប​ទៅ​ដោយ​ផាសុកភាព​មាន​អនាម័យ​ល្អ​មាន​សណ្តាប់ធ្នាប់​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​កម្លាំង​ចម្រុះ​របស់​ស្រុក​ស្វាយ​លើ​បាន​ចុះ​រុះរើ​តូប​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​តំបន់​ផ្សារ​ចាស់​នោះ​ពុំ​ឃើញ​មានការ​តវ៉ា ឬ​រារាំង​ដល់​សមត្ថកិច្ច​កំពុង​អនុវត្តន៍​ឡើយ​ធ្វើ​ទៅ​បាន​ដោយរ​លួ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ