សូមបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលដែលសម្រាលកូនរួច៖
1.ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយអ្នកគួរតែពិសាតិច ប៉ុន្តែច្រើនពេល ទើបមិនផ្តល់សម្ពាធដល់រាងកាយអ្នក ថែមទាំងមិនធ្វើឲ្យអ្នកធាត់ខ្លាំង ។
2.ក្នុងពេលដែលអ្នកកូនខ្ចី អ្នកមិនគួរគេងតែលើគ្រែទេ ដោយអ្នកគួរតែចុះមកធ្វើចលនាខ្លះ ព្រោះបើអ្នកគេងច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ។ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សសៃឈាមអ្នកផងដែរ ។
3.អ្នកម្តាយគួរតែបំបៅទឹកដោះអ្នកដល់កូន ព្រោះទឹកដោះអ្នកម្តាយមានសារធាតុដែលទឹកដោះគោម្សៅមិនមានឡើយ ។ ដូចនេះអ្នកម្តាយគួរតែឲ្យកូនបៅដោះអ្នក ទើបអាចធ្វើឲ្យកូនមានសុខភាពរឹងមាំ មិនងាយមានជំងឺ ។
4.អ្នកម្តាយគួរតែប្រយ័ត្នពីការដកដង្ហើមរបស់កូន ប្រយ័ត្នពីការបៅរបស់កូន និងចលនារបស់កូន ដោយអ្នកគួរតែសង្កេតឲ្យបានល្អ ទើបអាចកាត់បន្ថយគ្រោះថ្នាក់មួយចំនួនដែលអាចកើតលើខ្លួនរបស់កូនបាន ។ ជាពិសេស អ្នកគួរតែនាំកូនទៅពិនិត្យឲ្យបានទៀងពេល ទើបអាចការពារសុខភាពកូនបានល(ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ