ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​សូវ​ពេញ​និយម​ដូច​មុន Ford ស្រងាកចិត្ត​ចង់​ឈប់​ផលិត

4 ឆ្នាំ មុន

វា​ច្បាស់​ណាស់​ថា​កម្មវិធី EcoBoost របស់​ក្រុមហ៊ុន Ford បាន​ទទួល​ជោគជ័យ ដោយសារ​តែ​វា​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់តែ​ស្រឡាញ់​រថយន្ត​ម៉ាស៊ីន​ធំ ងាក​មក​ចាប់​ចិត្តនឹង​ការ​សន្សំ​សំចៃ​ប្រេង​វិញ ដោយសារ​តែ​ហេតុនេះ​ហើយ ការ​ផលិត​រថយន្ត​បំពាក់​ម៉ាស៊ីន V8…

វា​ច្បាស់​ណាស់​ថា​កម្មវិធី EcoBoost របស់​ក្រុមហ៊ុន Ford បាន​ទទួល​ជោគជ័យ ដោយសារ​តែ​វា​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់តែ​ស្រឡាញ់​រថយន្ត​ម៉ាស៊ីន​ធំ ងាក​មក​ចាប់​ចិត្តនឹង​ការ​សន្សំ​សំចៃ​ប្រេង​វិញ ដោយសារ​តែ​ហេតុនេះ​ហើយ ការ​ផលិត​រថយន្ត​បំពាក់​ម៉ាស៊ីន V8 5.0-liter ត្រូវ​បាន​កាត់​បន្ថយ​។

រថយន្ត​ដែល​មាន​ម៉ាស៊ីន​បែប​នេះ មាន​រថយន្ត Ford Mustang GT និង Ford F-150 ។ អ្នកទិញ​ពេល​នេះ ចូល​ចិត្ត​ប្រើប្រាស់​រថយន្ត Ford ដែល​មាន​ទំហំ​ម៉ាស៊ីន V6 2.7-liter, 3.3-liter និង 3.5-liter​។ អ្នកនាំពាក្យ​របស់ Ford បាន​ប្រាប់​ថា​សារព័ត៌មាន Automotive News Canada ថា Ford នឹង​កាត់​បន្ថយ​ការ​ផលិត​នៅ​រោងចក្រ Windsor ដើម្បី​ឱ្យ​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​។

ការ​កាត់​បន្ថយ​ការ​ផលិត​នេះ គឺ​មិនមែន​គ្រាន់តែ​ជា​ការ​កាត់​ធម្មតា​នោះ​ទេ​។ គេ​យក​កម្មករ​ដែល​នៅ​សល់ មក​ផ្តោត​លើ​ការ​ផលិត​រថយន្ត​ម៉ាស៊ីន​ធំ​ជាង​នេះ ដែល​ជា​សេ​រ៊ី Heavy Duty Truck​។ វា​មាន​ម៉ាស៊ីន V8 7.3-liter​។ អ្នក​ដែល​ទិញ​វា គឺ​មិនសូវ​គិត​ពី​សាំង​ប៉ុន្មាន​ទេ ដោយសារ​តែ​វា​ជា​រថយន្ត​ប្រើប្រាស់​សម្រាប់​អុស​របស់​ធ្ងន់​ៗ​។

EcoBoost មិន​អាចយ​កមក​ប្រើប្រាស់​លើ​រថយន្ត​ធំ​បែប Heavy Duty Truck បាន​ទេ ដោយសារ​តែ​វា​នឹង​អាច​ធ្វើ​ឱ្យ​ស៊ីសាំង​កាន់តែ​ខ្លាំង ព្រោះ​ម៉ាស៊ីន​របស់​វា​តូច​អុស​មិន​រួច​។ វា​ខុស​គ្នា​ពី​រថយន្ត​ដែល​សម្រាប់​ធ្វើ​ដំណើរ​ទូទៅ​នៅ​លើ​ផ្លូវ​។ ជា​ទូទៅ គេ​ឃើញ​មាន F-150 បើក​លើ​ផ្លូវ​ធម្មតា តែ​សម្រាប់​រថយន្ត Heavy Duty Truck គឺ​សម្រាប់​តែ​ដឹក​អីវ៉ាន់​ធ្ងន់​ៗ​ប៉ុណ្ណោះ​។

ខាង​ក្រុមហ៊ុន​បានឃើញ​ថា អ្នក​ចង់​ទិញ​រថយន្ត​យក​ទៅ​ជិះ​តាម​ផ្លូវ គឺ​មិន​ចង់បាន​រថយន្ត​ម៉ាស៊ីន V8 5.0-liter នោះ​ទេ​។ បើ​ជ្រុល​ផលិត​គឺ​ត្រូវ​ផលិត​ម៉ាស៊ីន​ធំ​ជាង​នេះ សម្រាប់​យក​ទៅ​អុស​របស់​ធ្ងន់​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ