ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ជួយ​ស្បែក​ស្អាត​ក្រោយ​សម្រាល​កូន

4 ឆ្នាំ មុន

ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ពិសា​អាហារ​៣​ប្រភេទ ដើម្បី​ជួយ​បញ្ចេញ​ជាតិពុល​ក្នុង​រាង​កាយ​អ្នក​ឲ្យ​អស់ ទើប​ស្បែក​ត្រឡប់​មក​សភាព​ស្អាត​វិញ ។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​ពិសា​សម្ល​ឲ្យ​បាន​ច្រើន ព្រោះ​សម្ល​ទាំងនោះ​នឹង​អាច​ជួយ​រាង​កាយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​បាន ។…

ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​គួរតែ​ពិសា​អាហារ​៣​ប្រភេទ ដើម្បី​ជួយ​បញ្ចេញ​ជាតិពុល​ក្នុង​រាង​កាយ​អ្នក​ឲ្យ​អស់ ទើប​ស្បែក​ត្រឡប់​មក​សភាព​ស្អាត​វិញ ។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ ?

1.​អ្នក​គួរតែ​ពិសា​សម្ល​ឲ្យ​បាន​ច្រើន ព្រោះ​សម្ល​ទាំងនោះ​នឹង​អាច​ជួយ​រាង​កាយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​បាន ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​មាន​លក្ខណៈ​ស្រអាប់​ឡើយ ។ ដូចនេះ​អ្នក​អាច​បរិភោគ​សម្ល​ត្រី ឬ​សម្ល​បន្លែ​ដើម្បី​ស្បែក និង​សុខភាព​អ្នក ។

2.​នៅ​ក្នុង​ទឹក​សណ្តែក​មាន​ប្រូតេអ៊ីន​ច្រើន វីតាមីន​B និង​សារធាតុ​ដទៃ​ទៀត ដែល​អាច​ជួយ​ថែរក្សា​សម្រស់​របស់​អ្នក​ឲ្យ​នៅ​ស្អាត ។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​សណ្តែក​ដែល​ធ្វើ ហើយ​ដាំ​ថ្មី​ភ្លាម​ៗ ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ។

3.​អ្នក​អាច​ពិសារ​ម្រះ ផ្លែ​ប៉ោម ផ្លែស្វាយ ក្រូចឆ្មារ គី​វី និង​បន្លែ​បៃតង ដើម្បី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ​អ្នក ។ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច អ្នក​នឹង​អាច​រក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត​ដូច​ដើម ។ ដូចនេះ​អ្នក​អាច​ជ្រើសរើស​អាហារ​៣​ប្រភេទ​ខាងលើ​នេះ ដើម្បី​រក្សា​ស្បែក​អ្នក​ឲ្យ​ស្រស់ថ្លា មិន​ស្រអាប់​ឡើយ​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ