ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចៀសឱ្យផុត…ជីវិតប្តី-ប្រពន្ធ​បែប​នេះ​…ព្រោះអាណិតកូនៗ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងការផ្តើ​ម​ចេញ​​ពីអំពើហិង្សា​ រហូត​ក្លាយ​ជា​​​ឃាតកម្ម​ប្តី​កាប់​សម្លាប់​​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ គឺនៅ​ពេល​មុន​ពេល​កើតហេតុ ​ស្ត្រី​ជា​ប្រពន្ធ បន្ទាប់ពី​ចេញពី​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរវិញ​បាន​ទិញ​លៀស​ហាល ​មក​ហូប​បាយ​ជុំ​គ្នា​នៅផ្ទះ​ជាមួយ​កូន​និង​ប្តី​ដៃដល់​នោះ ។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងការផ្តើ​ម​ចេញ​​ពីអំពើហិង្សា​ រហូត​ក្លាយ​ជា​​​ឃាតកម្ម​ប្តី​កាប់​សម្លាប់​​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ គឺនៅ​ពេល​មុន​ពេល​កើតហេតុ ​ស្ត្រី​ជា​ប្រពន្ធ បន្ទាប់ពី​ចេញពី​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរវិញ​បាន​ទិញ​លៀស​ហាល ​មក​ហូប​បាយ​ជុំ​គ្នា​នៅផ្ទះ​ជាមួយ​កូន​និង​ប្តី​ដៃដល់
​នោះ ។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​ពេល​នាង​ចេញពី​ងូតទឹក​វិញ ​ក៏​នាំ​គ្នា​ហូប​បាយជាធម្មតា ។ តែ​ពេល​នោះ​ ប្តី​បាន​ប្រើ​កូន​ឱ្យទៅ​ដងទឹក​ផឹក ។ ​​ពេល​លោក​ប្តី​ផឹក​រួច ​ក៏ស្រាប់តែ​បោះ​កែវ​ទឹក​នោះ​ចោល​ដី ដោយ​ពុំ​ដឹង​ពី​មូលហេតុ ហើយត្រូវ​កូន​​​រត់​ទៅ​រើស​កែវនោះ​​វិញ ។ ប្រភព​បន្តថា នាង​ប្រពន្ធ​ឃើញ​បែប​នេះ ​ក៏​កើត​​កំហឹង បាន​យ​​កែវ​នោះ​ទៅ​គប់​ប្តី ក៏​ធ្វើ​ឱ្យ​ប្តី​ក្តៅចិត្ត​កាន់តែខឹង​ខ្លាំង​ យកមកគប់​ប្រពន្ធ​ តែ​នាង​គេច​ក៏​ដួល​លើ​ដី ។ ហើយពេលនោះ ប្តី​ក៏ទៅ​​ទាញ​ពូថៅ​មកកាប់​ចំ​.​ក ​បណ្តាល​ឱ្យ​នាង​ប្រកាច់​ស្លាប់​តែ​ម្តង ។

ប្រភពបន្តទៀតថា មូលហេតុដែលធ្វើឱ្យ​ប្តីកាប់ប្រពន្ធ​ស្លាប់នេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ​ ។ យ៉ាងណាក៏​ដោយ សម្រាប់ជីវិតគូជាប្តី-ប្រពន្ធដទៃផ្សេង​ទៀត សូមចៀស​វាងឱ្យបាន​លើ​ករណីហិង្សា​ណាមួយនោះ ព្រោះ​​គ្មាន​បានទទួលអ្វីមកវិញ ក្រៅពីវិប្បដិសារនោះទេ ។ ហើយពិសេស គឺកូនៗ តើ​គាត់​ទទួល​អារម្មណ៍​ឈឺ​ចាប់បែបណាខ្លះទៅ ប្រសិន​បើឪពុក-ម្តាយ​ បង្ករឿងអស់ទាំងនេះ ។​

គួរ​រំលឹក​ថា ​ករណីឃាតកម្មខាងលើ គឺបានកើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ទី​០៦ ខែឧសភា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឃ្លៃ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគ ខេត្តពោធិ៍សាត់ ។ ពាក់ព័ន្ធរឿង៖ ហួសចិត្ត​! ប្តី​និយាយ​ថា «​អញ​កាប់​ប្រពន្ធ​អញ​ស្លាប់​ហើយ​»​ពលរដ្ឋ​ផ្អើល​ឈុ​ល

អត្ថបទសរសេរ ដោយ