ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាក់​យន្តហោះVIPធុន​តូច…ស្លា.ប់​ទាំង​អស់

4 ឆ្នាំ មុន

​តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​យន្តហោះVIPធុន​តូច ដែល​ហោះ​ពី Las Vegas ទៅ​កាន់​ម៉ិចស៊ីកូ​ ។…

​តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​យន្តហោះVIPធុន​តូច ដែល​ហោះ​ពី Las Vegas ទៅ​កាន់​ម៉ិចស៊ីកូ​ ។ អ្នក​ធ្វើ​ដំណើរ​លើ​នោះ​ទាំងអស់​បាន​ស្លាប់​បាត់បង់​ជីវិត ​។ យន្តហោះ​ឈ្មោះ Bombardier Challenger 601 បាន​ហោះ​ធ្លាក់​នៅ​តំបន់​ភ្នំ​ក្នុង Coahuila ម៉ិចស៊ីកូ កាលពី​ថ្ងៃអាទិត្យ​ពេល​ល្ងាច​ ។

តាម​របាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យន្តហោះ​នោះ​មាន​ផ្ទុក​អ្នកដំណើរ​១១​នាក់ និង អ្នក​បើក​យន្តហោះ​២​នាក់​។ វា​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​មុន​ពេល​ធ្លាក់​។ មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់ គឺ​មិន​ទាន់​បានដឹង​នៅ​ឡើយ​​ទេ​។ ព័ត៌មាន​ក្នុងស្រុក​បាន​បង្ហាញ​ពី​ទិដ្ឋភាព ដែល​ប៉ូ​លី​សបាន​ទៅ​ដល់ទី​តាំង​កើតហេតុ​ក្រោយ​ពី​ធ្លាក់​ភ្លាម​ៗ​។

ប្រភព​ព័ត៌មាន MailOnline បាន​ប្រាប់​ថា អ្នក​ដែល​នៅ​លើ​យន្តហោះ​ទាំងនោះ គឺ​ធ្វើ​ដំណើរ​ក្រោយ​ពី​ទស្សនាការ​ប្រកួត​ប្រដាល់​រវាង Canelo Alvarez និង Daniel Jacobs នៅ T-Mobile Arena កាលពី​ថ្ងៃ​សៅរ៍​។

ប៉ូ​លិស​ជឿជាក់​ថា អាកាសធាតុ​មិនល្អ​ប្រហែលជា​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​។ មុន​ពេល​ធ្លាក់ យន្តហោះ​បាន​ហោះ​ក្នុង​រយៈកម្ពស់ ៤១​ពាន់​ហ្វី​ត រហូត​បាត់​ពី​រ៉ា​ដា​នៅ​ម៉ោង៤:៣៧​ល្ងាច​៕

អត្ថបទសរសេរ ដោយ