ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងបន្តដែលបឹងធម្មជាតិមួយបាន​ប្រែ​ស្ងួត…

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព ស្ដី​អំពី​បឹង​ធំដែល​ជា​បឹង​ធម្មជាតិ បាន​រីងស្ងួត​គោក​អស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​បណ្ដាល​មក​ពី​មន្ទីរ​ជំនាញ​បាន​បង្ហូរទឹក​ចេញ​ក្នុង​គោល​បំណង​ស្តារ​បាត​បឹង​ឱ្យមាន​ជម្រៅ​ជ្រៅស្តុក​ទឹកបាន​ច្រើន ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ ដែល​អាស្រ័យ​ផល​ជុំវិញ​បឹងរួច​មក ​កាលពី​​ព្រឹក​ថ្ងៃ​ទ០៧…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព ស្ដី​អំពី​បឹង​ធំដែល​ជា​បឹង​ធម្ម
ជាតិ បាន​រីងស្ងួត​គោក​អស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​បណ្ដាល​មក​ពី​មន្ទីរ​ជំនាញ​បាន​បង្ហូរទឹក​ចេញ​
ក្នុង​គោល​បំណង​ស្តារ​បាត​បឹង​ឱ្យមាន​ជម្រៅ​ជ្រៅស្តុក​ទឹកបាន​ច្រើន ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់
នៅ​របស់​ប្រជា​ពលរដ្ឋ​ ដែល​អាស្រ័យ​ផល​ជុំវិញ​បឹងរួច​មក ​កាលពី​​ព្រឹក​ថ្ងៃ​ទ០៧ ឧសភា ​​លោកប៉ុ​ញ សច្ចៈ រដ្ឋលេ​ខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធន​ធានទឹក រួម​នឹង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​បឹង​ធំ នឹង​ជួប​ប្រាស្រ័យ​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ ។ ​

​នៅ​ក្នុង​ឱកាស​នោះ ​លោកប៉ុ​ញ សច្ចៈ បាន​មាន​ប្រសាសន៍​ថា​ ដោយ​យោង​តាម​សំណើ​ស្នើ​សុំ​របស់​សហ​គមន៍​ប្រើប្រាស់​ទឹក​ទួល​អំពិល ក្នុង​គោលបំណង​ស្តារ​បាត​បឹង ឬ​អាងឱ្យ​​បាន​ជ្រៅ​ ដើម្បី​រក្សា​ទឹក​ទុក ប្រើ​ប្រាស់បាន​ច្រើន ទើបក្រសួង​ធនធានទឹក​និង​ឧតុនិយមអនុញ្ញាត្តឱ្យតាម​សំណើ ។ ប៉ុន្តែ​ដោយសារ​ក្រសួង​ធន​ធានទឹក ​មិន​មាន​លទ្ធភាព​ដោះស្រាយ ទើប​សហគមន៍រក​ដៃគូឯកជន​មក​ចូលរួម​ស្តារហើយ​ ដើម្បី​ស្តា​រ​បាត​បឹង​នេះ​បាន ​លុះត្រាតែ​ធ្វើការ​បង្ហូរទឹក​ចេញ​និង​យក​គ្រឿងចក្រ​មក​ដាក់​ ។

លោក​​បាន​បញ្ជាក់​ថា រាល់​ផល​ប៉ះពាល់ សហគមន៍​ត្រូវ​តែ​ចូលរួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​សហ​គមន៍​ក៍បាន​ប្រយោជន៍ពី​ការ​ស្តា​បឹង​នេះ​ដែរ ។ ហើយ​រឿង​នេះ ​ជា​កំហុស​របស់​សហគមន៍​ដែល​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ប្រជាពលរដ្ឋបានដឹង​អំពី​គម្រោងការ​មួយ​នេះ ។​ លោករដ្ឋ​លេខ​ធិ​ការ ក្រសួង​ធនធានទឹក និង​ឧតុនិយមបាន​បញ្ជាក់​ថា​ ​ធំ​នេះមាន​សារប្រយោជន៍​ខ្លាំង​ណាស់ សម្រាប់​ការ​ស្រោច​ស្រប់ ស្រែ​ចំការ ជុំវិញ​បឹងម្យ៉ាងទៀត​ក្នុង​បឹង​នេះក៏មានទឹក​ល្អជាង​ទឹកទន្លេ​សាប ដែល​នៅ​ខែប្រាំង​មាន​ព្រាំ ។

បឹង​ធំ​មួយ​នេះ វាក៏​បាន​បំរើ​អោយ​វិស័យ​ទេសចរណ៍ និង​ជា​ផ្នែក​មួយ​ទទួល​ស្តុក​ទឹក​នៅ​ពេល​ខែវស្សា ដែល​ទឹក​បាន​ហូរ​ចាក់​មក​ពី​គ្រប់កន្លែង​ចូល​បឹង​មួយ​នេះ​ដែរ ។​ ដោយឡែក លោក ម៉​ម សា​រឿ​ន ប្រធាន​សហ​គមន៍​ប្រើប្រាស់​ទឹក​ទួល​អំពិលបាន​និយាយ​ឲ្យ​ដឹង​ថា​ កន្លង​មក​មាន​ប្រជាពលរដ្ឋ​នៅ​ចំណុច​មុខ លូ ជប៉ុន ដែល​រង​ការ​ប៉ះពាល់ លោក​បាន​សន្យា​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​ហើយ​៣​គ្រួសារ ក្នុង​ចំណោម​៦ គ្រួសារ ដែល​ធ្វើ​ស្រូវប្រាំង ដោយ​សន្យា​សងការ​ប៉ះពាល់ ៥០% នៃ​ផល ដែល​គាត់​ធ្វើ​បាន ។ ដោយឡែក​ ប្រជា​ពល​រដ្ឋ​ដែល​រង​ការ​ប៉ះពាល់​លើ​ផ្នែក​ដាំ​ឈូក សហគមន៍​នឹង​ចេញ​សំណង​ថ្លៃ​ពូជ​និង​ថ្លៃ​ពលកម្ម​ផង​ដែរ ចំណែក​​នៅ​ផ្នែក​ផ្សេង​ទៀត​នឹង​ដោះស្រាយ​បន្ត ។​

​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​បាន​និយាយ​ថា​៖ បឹង​ធំ​នេះ មាន​វិសាលភាពធំ​ណាស់ គឺ​ចាប់ពី​ចំណុច​ទំនប់​បា
រាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រហូត​ដល់​ភូមិ​កងមាស ស្រុក​រលាប្អៀរ ។ ពេល​នេះ​បាន​គោក​រាក់​អស់ហើយ មិន​ប៉ះពាល់​ត្រឹមតែ​ផលដំណាំ​នោះ​ទេ សូ​ម្បី តែ​ត្រី​ក៍​មាន​ងាប់​អស់​ដែរ ដែល​បញ្ហា​​នេះ មិន​គួរ​ឱ្យ​មានការ​បង្ហូរទឹក​ចេញ​បែប​នេះ​ឡើយ ហើយក៏ខុស​ពី​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក ដែល​កន្លង​មក​ធ្លាប់​បាន​ប្រកាស​អោយ​បងប្អូន​ប្រជាពលរដ្ឋ រក្សា​ទឹក​ទុក គ្រប់​ទីកន្លែង ក្នុង​រដូវប្រាំង​ក្តី​ហួតហែង ដែល​នឹង​ធ្វើ​អោយ​បឹងបួរ មួយ​ចំនួន​ត្រូវ​រីងស្ងួត​ដែរ ។

អត្ថបទសរសេរ ដោយ