ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ស្នើ​ដល់ ADB ឲ្យ​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ចិន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Taro Aso របស់​ជប៉ុន​បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី…

ប្រទេស​ជប៉ុន​៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Taro Aso របស់​ជប៉ុន​បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឲ្យ​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​ដែល​បាន​អភិវឌ្ឍន៍​ប្រទេស​ខ្លួន​ដល់​កម្រិត​ដែល​លែង​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ហើយ​។

លោក Aso មាន​ប្រសាសន៍​ដូច្នេះ​បន្ទាប់​ពី​ប្រទេស​ចិន​បាន​បន្ត​ទទួល​បាន​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ខណៈ​ដែល​ប្រទេស​នេះ​បាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភពលោក និង​កម្រិត​ប្រាក់​ចំណូល​ប្រជាជន​បាន​បន្ត​កើនឡើង​ផង​ដែរ ។

ប្រទេស​ចិន​ស្មើ ១២%​នៃ​កិច្ចព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី​សរុប​របស់ ADB ក្នុង​ឆ្នាំ ២០១៨ ដែល​នៅ​ក្រោម​ប្រទេស​ឥណ្ឌា​តែ​មួយ​ប៉ុណ្ណោះ ។

អ្នក​រិះគន់​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដោយ​ប្រទេស​ចិន​ភាគច្រើន​ទៅ​កាន់​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​វិ​ថី​របស់​ពូក​គេ​បាន​បង្ខំ​ឲ្យ​ប្រទេស​មួយ​ចំនួន​ជាប់បំណុល​ជា​ច្រើន​ផង​ដែរ​។

លោក Aso បាន​និយាយ​ថា «​ដើម្បី​អាច​ប្រើ​ធនធាន​ដែល​មាន​កម្រិត​ដោយ​មាន​ប្រសិទ្ធិ​ភាព​នោះ ADB គួរតែ​ផ្តោត​សំខាន់​លើ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ប្រទេស​ដែល​ទន់ខ្សោយ ដូច​ជា​ប្រទេស​ដែល​ជា​កោះ​តូច​ៗ​ជាដើម​»​។

ធនាគារពិភពលោក​ដែល​មាន​សហរដ្ឋអាមេរិក​ជា​ប្រទេស​ចូលរួម​ធំ​ជាងគេ​បាន​សម្រេច​ថា​នឹង​កាត់​បន្ថយ​ប្រាក់​កម្ចី​ផ្តល់​ជូន​ប្រទេស​ចិន​ដែរ ខណៈ​ដែល​ប្រទេស​ជប៉ុន​បាន​បញ្ចប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​ចិន​កាលពី​ខែ​មិ​នា​។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ខែ​មុន លោក Takehiko Nakao ដែល​ជា​ប្រធាន ADB បាន​និយាយ​ថា ធនាគារ​របស់​លោក​មិន​មាន​គម្រោង​កាត់​បន្ថយ​ចំនួន​ប្រាក់​កម្ចី​ផ្តល់​ជូន​ប្រទេស​ចិន​ទេ ហើយ​ពូក​គេ​នឹង​ផ្តោត​សំខាន់​លើ​គម្រោង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​គម្រោង​ដែល​នឹង​ជួយ​ដល់​ប្រទេស​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ