ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុគ្រោះ​ពន្ធ​ក្នុង​ប្រទេស​ថៃ​មិន​ជួយ​ដល់​វិស័យ​ខុន​ដូ​ច្រើន​ទេ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​កន្លង​មក​ថា ការ​អនុគ្រោះ​ពន្ធ​ក្នុង​ពេល​ថ្មី​ៗ​សម្រាប់​អចលនទ្រព្យ​នឹង​មិន​ជួយ​ជំរុញ​ដល់​វិស័យ​ផ្ទះ​បាន​ច្រើន​ទេ​ព្រោះ​មាន​អតិថិជន​តិច​ណាស់​ដែល​អាច​ទាញ​អត្ថប្រយោជន៍​ពី​វា​បាន ។ លោក Phattarachai…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​កន្លង​មក​ថា ការ​អនុគ្រោះ​ពន្ធ​ក្នុង​ពេល​ថ្មី​ៗ​សម្រាប់​អចលនទ្រព្យ​នឹង​មិន​ជួយ​ជំរុញ​ដល់​វិស័យ​ផ្ទះ​បាន​ច្រើន​ទេ​ព្រោះ​មាន​អតិថិជន​តិច​ណាស់​ដែល​អាច​ទាញ​អត្ថប្រយោជន៍​ពី​វា​បាន ។

លោក Phattarachai Taweewong ដែល​ជា​អនុប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​នៅ Coliers International Thailand បាន​និយាយ​ថា​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​សម្រាប់​វិស័យ​អចលនទ្រព្យ​ប្រហែលជា​មិន​ជួយ​បង្កើន​តម្រូវការ​ផ្ទះ​ក្នុង​ប្រទេស​ទេ​។

លោក​បាន​បន្ត​ថា «​ការ​បន្ទាប​ពន្ធ​បច្ចុប្បន្ន​ប្រហែលជា​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេ​។ ប៉ុន្តែ​ការ​បន្ទាប​តម្លៃ​ក្នុង​ការ​ផ្ទេរ​អចលនទ្រព្យ និង​ការ​ចំណាយ​លើ​កម្ចី​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​ពី ២​ទៅ​១% មក​ស្មើ ០.០១% ពិតជា​អាច​ជួយ​វាន​។ វា​អាច​ជំរុញ​ដល់​ការ​ទិញ​ដល់​ទៅ​២០%»​។

យោង​ទៅ​តាម​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទេរ​ផ្ទះ​សរុប​នៅ Greater Bangkok កាលពី​ត្រីមាស​ទី ៤​នា​ឆ្នាំ ២០១៥ បាន​កើន​ដល់ ៦៣,៨៦៩​យូ​នី​ត​ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​អត្ថប្រយោជន៍​ដូច​ជា​ការ​បន្ទាប​តម្លៃ​ផ្ទេរ​អចលនទ្រព្យ​និង​កម្ចី​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​ជាដើម​។

ដើម្បី​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​និង​ការ​ចំណាយ​ក្នុងស្រុក​ដើម្បី​បំពេញ​ឲ្យ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​អនុញ្ញាត​លើ​វិធានការ​ជំរុញ​ដែល​មាន​តម្លៃ​ប្រមាណ​៦៨០​លាន​ដុល្លារ​។

វិធានការ​នេះ​ជួយ​ចេញថ្លៃ​លើ​ការ​ចំណាយ​សរុប​ប្រមាណ​៤១០​លាន​ដុល្លារ​សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប ព្រមទាំង​មានការ​អនុគ្រោះ​ពន្ធ​ប្រមាណ​២៧០​លាន​ដុល្លារ និង​ការ​បន្ទាប​ពន្ធ​ដល់​ទៅ​៦២០០​ដុល្លារ​សម្រាប់​អតិថិជន​ដែល​ទិញ​អចលនទ្រព្យ​តម្លៃ​ដល់​១៥​ម៉ឺន​ដុល្លារ​។

លោក Phattarachai បាន​បន្ត​ទៀត​ថា «​ការ​បន្ទាប​ពន្ធ​អាច​ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​សម្រេចចិត្ត​កាន់តែ​លឿន​មុន​នឹង​អត្ថប្រយោជន៍​ទាំងនេះ​លែង​មាន​ប្រសិទ្ធិ​ភាព​»​។

លោក​បាន​បន្ថែម​ថា ការ​បន្ទាប​ពន្ធ​នឹង​ជួយ​ជំរុញ​ដល់​អំណាច​ទឹកប្រាក់​របស់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់​ដី​។ សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​នឹង​ខុន​ដូ​វិញ​អាច​នឹង​ជួប​ផល​ប៉ះពាល់​ពី​គោ​លន​យោ​បា​ឲ​យ​កាត់​បន្ថយ​ការ​ផ្តល់​កម្ចី​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ