ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំពាក់Contact Lens គេង​ឱ្យ​សោះ​… ស្តែង គ្រោះថ្នាក់កើតលើស្ត្រីរូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឯកទេស​ខាង​ចក្ខុរោគ (​រោគ​ភ្នែក​) នៅ​អា​មេ​រិ​កមួយ​រូប បាន​លើកយក​ករណី​ឧស្សាហ៍​កើត​មាន​លើ​អ្នក​ដែល​ចូល​ចិត្ត​ពាក់ Contact Lens គេង​ ។…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឯកទេស​ខាង​ចក្ខុរោគ (​រោគ​ភ្នែក​) នៅ​អា​មេ​រិ​កមួយ​រូប បាន​លើកយក​ករណី​ឧស្សាហ៍​កើត​មាន​លើ​អ្នក​ដែល​ចូល​ចិត្ត​ពាក់ Contact Lens គេង​ ។ ស្ត្រី​ម្នាក់​បាន​ខូច​គ្រាប់ភ្នែក​ស្ទើរតែ​កែ​មិន​បាន (​កែ​វិញ​មិន​ដូច​ដើម​ទេ​) ដោយសារ​តែ នាង​តែង​ចូល​គេង​មិន​បាន​ដោះ Contact Lens ចេញ ​។

លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស Patrick Vollmer មក​ពី​គ្លីនិក​ភ្នែក Vita នៅ​រដ្ឋ North Carolina បាន​រក​ឃើញ​ថា ស្ត្រី​ម្នាក់​នោះ​មានការ​បង្ក​រោគ​ដោយ​បាក់តេរី​ឈ្មោះ Pseudomonas ដែល​បណ្តាល​ឱ្យ​មាន​ស្នាមដំបៅ​លើ​គ្រាប់ភ្នែក​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ ៖ «បាក់តេរី Pseudomonas គឺជា​មូលហេតុ​សំខាន់​ក្នុង​ការ​បង្ក​រោគ​ទៅ​លើ​គ្រាប់ភ្នែក ដែល​អាច​ឈាន​ទៅ​ដល់​ការ​ងងឹតភ្នែក​ទាំងស្រុង​។ នេះ​គឺជា​ករណី​ទី​៤ ដែល​កើតមក​នៅ​ក្នុង​គ្លីនិក​របស់ខ្ញុំ​។ បាក់តេរី​នោះ ចំណាយពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ស៊ី​គ្រាប់ភ្នែក​ទាំង​ស្រស់​ៗ​» ។

គេ​បាន​ព្យាបាល​ភ្នែក​នោះ ដោយ​បន្តក់​អង់​ទី​ប្យូ​ទិ​ក (​ថ្នាំ​សម្លាប់​បាក់តេរី​) និងថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត ដើម្បី​កាត់​បន្ថយ​ការ​រលាក និង ការ​បង្ក​ជា​ស្នាម​នៅ​លើ​គ្រាប់ភ្នែក​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត​ថា ភ្នែក​នោះ​អាច​នឹង​មិនល្អ​ដូច​ដើម​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥០០០​នាក់ ដែល​ពាក់Contact Lens កើតការ​បង្ក​រោគ​លើ​គ្រាប់ភ្នែក​ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ