ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! Action Camera របស់ DJI ចង់​ប្រកួតប្រជែង​ជាមួយ GoPro HERO ផង

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត Drone របស់​ចិន​ឈ្មោះ DJI កំពុង​តែ​អភិវឌ្ឍ Action Camera របស់​ខ្លួន​នេះ​បើ​យោង​តាម​ការ​លេច​ធ្លាយ​ថ្មី​មួយ​ដែល​វា​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ម៉ូ​ដែល HERO របស់…

ក្រុមហ៊ុន​ផលិត Drone របស់​ចិន​ឈ្មោះ DJI កំពុង​តែ​អភិវឌ្ឍ Action Camera របស់​ខ្លួន​នេះ​បើ​យោង​តាម​ការ​លេច​ធ្លាយ​ថ្មី​មួយ​ដែល​វា​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ម៉ូ​ដែល HERO របស់ GoPro ។ កាមេរ៉ា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​មូលដ្ឋាន​លើ​កាមេរ៉ា​ទំនើប​របស់ OSMO Pocket super-wide ដែល​មាន​ស្រាប់ ហើយ​រូបភាព​មួយ​បាន​លេច​ធ្លាយ​បង្ហាញ​ពី​អ្វី​ដែល​ម៉ូ​ដែល​នេះ​អាច​មាន តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ DJI មិន​បាន​បញ្ជាក់​អំពី​អ្វី​ដែល​កាមេរ៉ា​នេះ​មាន​នោះ​ទេ ។

កាមេរ៉ា OSMO Pocket របស់ DJI នា​ពេល​បច្ចុប្បន្ន​គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ជាង Action Camera របស់ GoPro ដែល​បាន​កំណត់​នូវ​របារ​សម្រាប់​អ្វី​ដែល​គេ​មើលឃើញ​ជា Action Camera ។ OSMO Pocket មានការ​រចនា​បញ្ឈរ​ជាមួយ​អ័ក្ស​លំនឹង​បី និង មាន​អេ​ក្រង់​តូច ។

ព័ត៌មាន​អំពី OSMO Pocket នេះ​ត្រូវ​បាន​បង្ហាញ​ពី​អ្នក​ប្រើ Twitter ឈ្មោះ OsitaLV ដែល​មាន​ប្រវត្តិ​សមរម្យ​គួរ​ឱ្យ​ជឿ​ទុក​ចិត្តបាន​ជាមួយនឹង​ការ​លេច​ធ្លាយ​ផលិតផល​របស់ DJI មុន​ពេល​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ ។

មាន​អ្នក​ប្រើ Twitter អនាមិក​ម្នាក់​ទៀត​បាន​ចែករំលែក​រូបថត​ពីរ​ប៉ុស្តិ៍​បង្ហាញ​អំពី​អេ​ក្រង់​របស់ Action Camera ដែល​មិន​ស្គាល់ឈ្មោះ ប៉ុន្តែ​វា​អាច​ជា​គំរូ Action Camera របស់ DJI ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​ដើម​នៃ​រូបភាព​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​ការ​លេច​ធ្លាយ​ទាំងមូល​គួរតែ​ពិចារណា​រហូត​ដល់ DJI ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ