ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងហ្គេមចាញ់…រំសាយកំហឹងលើ​កូន​ទើប​អាយុ១ខែ​ទាល់ស្លា.ប់

4 ឆ្នាំ មុន

តាម​ប្រភព​ពី​Metroបានឱ្យ​ដឹង​​ថា បុរស​ម្នាក់​បាន​ដាល់​កូនប្រុស​របស់​ខ្លួន​រហូត​ទាល់តែ​ស្លាប់ ក្រោយ​ពេល​លេង​វី​ឌី​អូ​ហ្គេ​ម​ចាញ់​ ។ Anthony Trice អាយុ​២៦​ឆ្នាំ បាន​បោក​ដៃ​ហ្គេ​ម​ចោល មុន​ពេល​មក​ដាល់​កូន​ប្រុស​អាយុ​១​ខែ​ ឈ្មោះ…

តាម​ប្រភព​ពី​Metroបានឱ្យ​ដឹង​​ថា បុរស​ម្នាក់​បាន​ដាល់​កូនប្រុស​របស់​ខ្លួន​រហូត​ទាល់តែ​ស្លាប់ ក្រោយ​ពេល​លេង​វី​ឌី​អូ​ហ្គេ​ម​ចាញ់​ ។ Anthony Trice អាយុ​២៦​ឆ្នាំ បាន​បោក​ដៃ​ហ្គេ​ម​ចោល មុន​ពេល​មក​ដាល់​កូន​ប្រុស​អាយុ​១​ខែ​ ឈ្មោះ De’Anthony Trice ជា​ច្រើន​ដៃ នៅ​ក្នុងផ្ទះ​របស់​ខ្លួន នៅ Kentucky កាលពី​ថ្ងៃ​សុក្រ​។

ក្រោយ​ពី​ដាល់​រួច​ហើយ គេ​បាន​បីកូន​យក​ទៅ​ផ្ទះបាយ ដើម្បី​ឆុង​ម្ស៉ៅ​ទឹកដោះគោ​ឱ្យ​ផឹក​។ ពេល​នៅ​ក្នុង​ផ្ទះបាយ គេ​បាន​ច្រ​លំ​ដៃ​ធ្លាក់​កូន​ទៅ​លើ​ការ៉ូ ​។ ដោយ​កូន​យំ​ពេក គេ​បាន​យក​កូន​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​គេង​មួ​យស​ន្ទុះ ​ខណៈ​ដែល​រូបគេ​ទៅ​បន្ទប់ទឹក​ ។ ក្រោយ​ពី​មក​វិញ ក៏​ឃើញ​កូនប្រុស​ពិបាក​ដកដង្ហើម ហើយ​ក៏​ទូរស័ព្ទ​ទៅ​កាន់​លេខ 911 ដើម្បី​ឱ្យ​រថយន្ត​សង្គ្រោះ​មក​ជា​បន្ទាន់​។

គេ​បាន​បញ្ជូន De’Anthony ទៅ​កាន់​មន្ទីរពេទ្យ Norton Children’s Hospital​។ នៅ​ថ្ងៃអាទិត្យ ទារក​អាយុ​១​ខែ​រូប​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​ ។ តុលាការ​បាន​ចោទប្រកាន់​បុរស​ជា​ឪពុក​ពី​បទ​សម្លាប់​ជីវិត​មនុស្ស​កម្រិត​មួយ ក្រោយ​ពេល​កូន​របស់​គាត់​បាន​ស្លាប់​ ។ ការ​សម្រេច​ទោស​នឹង​ទៅ​ជា​យ៉ាងណា​នោះ គឺ​មិន​ទាន់​ដឹង​បាន​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ