ធំ​ណាស់​!​ឡើង​ចំណោត​មិន​រួច​ស្រាប់តែ​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារជើង


ខេត្តមណ្ឌលគិរី ៖ កំណាត់ឈើ​អុស​រាប់រយ​ដុំ ត្រូវ​រាយ​ប៉ាយ​ពេញ​ផ្លូវជាតិ ក្រោយ​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​វេលា​ម៉ោង​១៩​និង​០៧​នាទី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ ។ លោក​ប៉ៃ លិ​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​៦៧ ផ្លូវជាតិ​លេខ​៧៦A ស្ថិត​នៅ​ភូមិ អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

លោក​ថា រថយន្ត​នោះ​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២.៥ តោន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B-8775 មាន​ផ្ទុក​អុស​ប្រភេទ​ឈើ​ផ្ចឹក​មូល​មុខ​២០​សង់ទីម៉ែត្រ ប្រវែង​២០​សង់ទីម៉ែត្រ ចំនួន​៤០០​ដុំ ។ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ស្រុក​កែវ​សីមា​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី​ដោយ​រថយន្ត​ឡើង​ចំណោត​មិន​រួច បាន​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។

អ្នក​បើក​ឈ្មោះ ពិន ហៀ​ប ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រែ​រនាម ឃុំ ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត មាន​១-​ឈ្មោះ ស្រឿ​ន សុ​ភី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ប្រពន្ធ​អ្នកបើកបរ ២-​ឈ្មោះ ភី​ន នាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។

ក្រោយ​កើតហេតុ​ម្ចាស់​បាន​ហៅ​រថយន្ត​ស្ទួ​ច​ឡើង​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​មិន​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​សាធារណ​រង​ការ​ខូចខាត​ឡើយ ៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ