ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ត្អូញ​ថា ៖ មិន​អាច​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​គេ​បាន​ទេ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ជ្រូក​នៅ​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​មក​កម្ពុជា​។ ទោះជា​បែប​នេះ​ក្តី ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹក​ជ្រូក​តាម​គ្រប់​មធ្យោបាយ​នានា ក្នុង​នោះ​ក៏​មាន​ពេល​ខ្លះ​ទប់ស្កាត់​បាន និង​ក៏​មានការ​លួច​ដឹក​ចូល​បាន​ខ្លះ​ៗ តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ជ្រូក​នៅ​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​មក​កម្ពុជា​។ ទោះជា​បែប​នេះ​ក្តី ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹក​ជ្រូក​តាម​គ្រប់​មធ្យោបាយ​នានា ក្នុង​នោះ​ក៏​មាន​ពេល​ខ្លះ​ទប់ស្កាត់​បាន និង​ក៏​មានការ​លួច​ដឹក​ចូល​បាន​ខ្លះ​ៗ តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ។

តាម​អាជីវករ​ម្នាក់​ឈ្មោះ ម៉ុ​ត ឡុ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​នៅ
ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ២០១៩ ថា គាត់​បាន​ចាប់ផ្តើម​របរ​ទិញ​ជ្រូក​លក់​ដោយ​មាន​រថយន្ត​១​គ្រឿង​បាន
ដើរ​ប្រមូល​ទិញ​ពី​តាម​បណ្តា​ភូមិ​នានា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ដឹក​យក​លក់​នៅ​ទី​សត្តឃាត
ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បន្ត​នាំ​លក់​នៅ​ខេត្តកំពង់ចាម ដោយ​មាន​ភាគហ៊ុន​គ្នា​២​ទៅ​៣​នាក់ ។

អាជីវករ​ឈ្មោះ ម៉ុ​ត ឡុ​ន បាន​ប្រាប់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា គាត់​បាន​ដើរ​ប្រមូល​ទិញ​ជ្រូក​តាម​ភូមិ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ជាប់​នឹង​ព្រំដែន​វៀតណាម លុះ​ពេល​ដែល​គាត់​ដឹក​មកតាម​ផ្លូវ​ក៏​បាន​ជួបនឹង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត ក៏​បាន​សុំ​ត្រួតពិនិត្យ​មើល​លិខិត​ស្នាម ។ គាត់​បាន​យក
ឲ្យ​មើល ហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​ដឹក​ជ្រូក​បន្ត​ទៅ​មុខ​ទៀត ព្រម​ជាមួយ​នោះ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​ធ្វើ​លិខិត​ទិញ​លក់​និង​សុំ​ច្បាប់​មក​ការិយាល័យ​ជំនាញ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហារ​ណាមួយ​កើតឡើង​នោះ ។

លោក​រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​វិញ​ប្រាប់​ថា ក្រោយ​ពី​មាន​សេចក្តី
ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​ដូច​ជា​លោក​អភិបាលខេត្ត​លោក​ប្រធាន​មន្ទី
រ​កសិកម្ម​ខេត្ត​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​សហការ​ជាមួយនឹង​សមត្ថកិច្ច​នៅ​តាម​ច្រក
ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​បាន​ចាប់តាំងពី​ពេល​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ការ​នាំ​ជ្រូក​ចូល​ប្រទេស​កម្ពុជា រហូត​មក​ដល់​ថ្ងៃ​ទី​៧ ឧសភា ២០១៩ បាន​បន្តបន្ទាប់​ជាង​២០​ករណី​ហើយ ។

លោក​រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បន្ត​ថា តាម​រយៈ​ការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ
មន្ទីរ​ពិសោធ​ន៏​រាជធានី​ភ្នំពេញ មិនឃើញ​មាន​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ ហើយ​គ្រាន់តែ​ជ្រូក
ដែល​បាន​ចាប់​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម មិន​តិច​ក្នុង​ច​ន្លោះ​ពី​៣០០​ទៅ​៤០០​ក្បាល​ឡើយ ។

ក្រោយ​ពី​មានការ​ទប់ស្កាត់​ជ្រូក​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ហើយ​បាន​ធ្វើ​ឲ្យ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ឡើងថ្លៃ​ក្នុង​១​គីឡូក្រាម​ពី​៩.៥០០​រៀល​ទៅ​១០.៨០០​រៀល រាល់ថ្ងៃ​មន្ត្រី​ជំនាញ​មាន​ចំនួន​តិច​នាក់​ដូច្នេះ មិន​អាច​ទប់ស្កាត់​ឲ្យ​បាន​១០០​ភាគរយ​នោះ​ទេ នឹង​មាន​ចន្លោះ​ប្រហោង​ដែល​បង្ក​ឲ្យ​ក្រុម​ឈ្មួញ លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា​បាន​ខ្លះ​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ