ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​ម្តងនេះ​! ចិន​ប្លន់​យក​រថយន្ត​នៅ​ក្នុង​ខេត្តតាកែវ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ត្រាំកក់ សហការ​ជាមួយ​កម្លាំង​ក្រុម​តោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ពីរ​នាក់ ដែល​បាន​ប្លន់​រថយន្ត​នៅ​ផ្លូវបំបែក​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ត្រាំកក់ សហការ​ជាមួយ​កម្លាំង​ក្រុម​តោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ពីរ​នាក់ ដែល​បាន​ប្លន់​រថយន្ត​នៅ​ផ្លូវបំបែក​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​តាម​ការ​ដឹង​ពី​មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​ពីរ​នាក់​បាន​ជួល​រថយន្ត lexus rx300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8959 ពណ៌​ទឹកប្រាក់​ពី​ពោធិ​ចិន​តុង​ជិះ​រហូត​មក​ដល់​វត្ត​ស្លែង​បាន​ធ្វើ​សកម្មភាព​យក​កំ​បិត​ភ្ជុង​ជន​រង​គ្រោះ គម្រាម​ប្លន់​រថយន្ត ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​បើកបរ​រថយន្ត​លុះ​ជិះ​រហូត​មក​ដល់​ទឹកដី​ស្រុក​បាទី នៅ​ចំនុច​ផ្សារ​គុម្ព​ឬ​ស្សី​ឃុំ​តាំង​ដូង អ្នកបើកបរ​ជា​ម្ចាស់​រថយន្ត​ក៏​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចង់​បត់ជើងធំ រួច​ក៏​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ​តែ​ត្រូវ​បាន​ជនជាតិ​ចិន​នោះ​ចាក់​អោយរ​ងរ​បួស ។

បន្ទាប់​មក​ជនសង្ស័យ​បាន​បើករថយន្ត​ពីរ​នាក់​ជនជាតិ​ចិន​ស្រី​ម្នាក់​ទៀត បន្ត​មក​ខាង​មុខ​រហូត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ឆ្ពោះ​មក​ដល់​ចំណុច​ស្រុក​ត្រាំកក់​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ត្រាំកក់​ឃាត់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ