ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ផ្តាំ​តាម​កោះ​សន្តិ​ភាព​​ថា«មិន​ដេញ​តូប​លក់​ក្រ​សែត​ទេ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្សិលមិញ​នេះ កោះសន្តិភាព​បាន​ចេញផ្សាយ ​ស្តី​ពី​អាជ្ញាធរ​ខណ្ឌចំការមន ដេញ​តូប​លក់​កាសែត​ នៅ​ជិត​វត្ត​ទួល​ទំពូង ក្រោម​ចំណងជើង​ថា «​វាសនា​អាក្រក់​តាម​ផ្តន្ទាតូប​លក់ «ក្រ​សែតតាម​ផ្លូវគ្នា​ក្រ​ហើយ​…​នៅ​តាម​ជាន់ក​ដកស្លាប​ទៀត​»…

រាជធានី​ភ្នំពេញ ៖ ម្សិលមិញ​នេះ កោះសន្តិភាព​បាន​ចេញផ្សាយ ​ស្តី​ពី​អាជ្ញាធរ​ខណ្ឌចំការមន ដេញ​តូប​លក់​កាសែត​ នៅ​ជិត​វត្ត​ទួល​ទំពូង ក្រោម​ចំណងជើង​ថា «​វាសនា​អាក្រក់​តាម​ផ្តន្ទាតូប​លក់ «ក្រ​សែតតាម​ផ្លូវគ្នា​ក្រ​ហើយ​…​នៅ​តាម​ជាន់ក​ដកស្លាប​ទៀត​» វាសនា​អាក្រក់​តាម​ផ្តន្ទា​តូប​លក់​«​ក្រ​សែត​»… ដោយ​បាន​ដកស្រង់​សំដី​ម្ចាស់​តូប​លក់​កាសែត​មក​ផ្សាយ ​ដោយ​មាន​ទាំង​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់​ផង​ដែរ ។

ការ​ដេញ​នេះ​ គឺ​ពិតជា​មាន​មែន ដោយ​ទុក​រយៈពេល​ត្រឹម​ថ្ងៃ​ទី​១៥ ឧសភា ជា​កំហិត ។ ប្រសិនបើ​មិន​រើ​ចេញ​ទេ អាជ្ញាធរ​នឹង​មក​រើ​ចេញ​ដោយ​មិន​ទទួលខុសត្រូវ​នូវ​ការ​បាត់បង់​ណាមួយ​ឡើយ ។ ចំពោះ​ម្ចាស់​តូប​ដែល​ជា​អ្នកក្រ​ កំពុង​ដេក​ភ័យ​អត់បាយ​អត់​ទឹក​អស់សង្ឃឹម​ក្នុង​ចិត្ត មាន​តែ​ពឹង​កោះសន្តិភាព​ជួយ​ផ្សាយ​ផង ក្រែង​បានដឹង​ដល់​ឋាន​លើ ក្រែង​បាន​ឋាន​លើ​អនុគ្រោះ ។

ក្រោយ​ចេញផ្សាយ​ភ្លាម អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ប្រាប់​កោះសន្តិភាព​ភ្លាម​ថា សូម​ជួយ​ប្រាប់​ទៅ​តូប​លក់​កាសែត​វិញ​ផង លោក​មិន​បាន​ដេញ​តូប​លក់​កាសែត​ទាំង​អស់នេះ​ទេ​ទូ​ទាំង​រាជធានី សូ​ម្បី​គិត​ក៏​មិន​បាន​គិត​ដែរ សូមកុំ​ភ័យ​ព្រួយ ។

នេះ​ជា​ដំណឹង​ល្អ​មួយ​ សម្រាប់​ប្រជាជន​ដែល​មានមុខ​របរ​លក់ «​ក្រ​សែត សៀវភៅ​» តាម​តូប​នានា​ឈប់​ព្រួយបារម្ភ​ទៅ លោក​អភិបាល​រាជធានី​ផ្តាំ​តាម​កោះសន្តិភាព​ថា មិន​តាម​ផ្តន្ទា​ធ្វើទុក្ខបុកម្នេញ​ទេ សូម​រក​ទទួលទាន​តាម​ធម្មតា​ទៅ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ