ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​៖ កម្ពុជា​គួរ​រឹត​បន្តឹង​ច្បាប់​ដើម្បី​បង្កើន​ការ​ទាក់ទាញ ភ្ញៀវ​ទេសចរ​ចិន ខណៈ​ចិន​ឈរ​លើ​តារាង​លេខ ១​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​នោះ​គឺ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ ។ ជាង​នេះ​ទៅ​ទៀត​នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​នោះ​គឺ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ ។

ជាង​នេះ​ទៅ​ទៀត​នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើនឡើង​ដល់ ៥ លាន​នាក់​នៅ ឆ្នាំ ២០២៥ និង ៨ លាន​នាក់​នៅ​ឆ្នាំ ២០៣០ ដូច្នេះ​គឺ​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវ​ពង្រឹង​អ្វីខ្លះ​ដើម្បី​ទាក់ទាញ និង​ទាញ​យក​ផលប្រយោជន៍​ពី​ទេសចរ​ចិន ឲ្យ​បាន​ដូច​ការ​គ្រោងទុក? ប្រាកដ​ណាស់ អ្នកជំនាញ​ខាង​វិស័យ​ទេសចរណ៍​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​រឹត​បន្តឹង​ច្បាប់​និង​បង្កើត​ច្បាប់​បន្ថែម​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​មក​ទស្សនា​ទឹកដី​ដែល​សំបូរ​ទៅ​ដោយ​អរិយធម៌​រុងរឿង និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​នោះ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា​នេះ​ថា ប្រទេស​កម្ពុជា​ចាំបាច់​បង្កើត​ច្បាប់​បន្ថែម​ក្នុង​ការ​គ្រប់គ្រង ព្រោះ​ករណី​អត់​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា ហើយ​មុន​នឹង​បង្កើត​ច្បាប់​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ឫ​នៅ មិនមែន​បង្កើត​ច្បាប់​មក​ចោល​នោះ​ទេ​។
ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​ឃើញ​ស្រាប់​ហើយ ច្បាប់​ទេសចរណ៍​ត្រូវ​បាន​បង្កើត​ឡើង​៥ ឬ​៦ ឆ្នាំ​មក​ហើយ តែ​រហូត​មក​ដល់​សព្វថ្ងៃ​សម្រាប់​ការ​អនុវត្តន៍​នៅ​មាន​កម្រិត​។ វា​ត្រូវ​កើតឡើង​ពី​ឆន្ទៈ​របស់​មនុស្ស គឺ​មាន​តែ​ច្បាប់​ទេ​ដែល​បង្កើត​ចេញ​ជា​ឆន្ទៈ និង​មាន​តែ​រឹត​បន្តឹង​ច្បាប់​ទេ​» ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​ថ្លែង​ថា បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​ចិន​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​កើនឡើង កាន់តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​សម្តេច​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​កំពុង​វិនិយោគ​គំរោង​តារា​សាគរ​នៅ​ខេត្តកោះកុង សាងសង់​ព្រ​លាន​យន្តហោះ​អាច​ទទួល​អ្នកដំណើរ​ឲ្យ​បាន​៣​លាន​នាក់ និង​ទទួលទាន​អង្ករ​កម្ពុជា ក្នុង​ន័យ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ចិន​មក​កាន់​កម្ពុជា ។

សូម​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៨​កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៦,២​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​បាន​កើន​ពី​១,២​កាលពី​ឆ្នាំ​២០១៧ និង​ចំនួន​អ្នកទេសចរ​ចិន​មក​ដល់​កម្ពុជា​មាន​ចំនួន​ជាង​២​លាន​នាក់​ក្នុង​ឆ្នាំ ២០១៨ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​មួយ​។ ខាងក្រោម​នេះ ជា​តួលេខ​នៃ​ចំនួន​អ្នក​ទេសចរណ៍​ចិន​មក​កម្ពុជា​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​។ ២០១៨ ចំនួន ២​លាន​; ២០១៧ ចំនួន​១,២​លាន​; ២០១៦ ចំនួន​៨,៣ សែន​;២០១៥ ចំនួន​ជិត ៧​សែន​; ២០១៤ ចំនួន​៥,៦​សែន​; ២០១៣ ចំនួន​៤,៦​សែន​; ២០១២ ចំនួន​៣,៣​សែន​; ២០១១ ចំនួន ២,៤​សែន​; ២០១០ ចំនួន​ជិត​១,៨​សែន​; ២០០៩ ចំនួន ជិត​១,៣​សែន ។ ការ​ប្រែប្រួល​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ​នៃ​ចំនួន​ទេសចរណ៍​ចិន​មាន​សន្ទុះ​ខ្លាំង​ជាងគេ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ