ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់នេះហើយ ប្លុងវ៉ាលិសខ្មៅ​ក្នុងទូATM

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​ករណី​​ប្លុង​វ៉ា​លី​សខ្មៅ​ដែលមានប្រាក់​ដុល្លារ​ក្លែង​ក្លាយ (លុយ​សែនឆេងម៉េង) ហើយយកទៅ​​​​ប្លុង​ចោល​នៅ​ក្នុង​ទូ​ដ​ក​ប្រាក់ ATMមួយកន្លែង ​នៅ​ក្នុង​ក្រុង​កំពង់ចាម​នោះ ត្រូវសមត្ថកិច្ច​តាម​ស្វែងរក​ជន​សង្ស័យ​​​បានហើយ កាលពី​ថ្ងៃ​ទី​០៦…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​ករណី​​ប្លុង​វ៉ា​លី​សខ្មៅ​ដែលមានប្រាក់​ដុល្លារ​ក្លែង​ក្លាយ (លុយ​សែនឆេងម៉េង) ហើយយកទៅ​​​​ប្លុង​ចោល​នៅ​ក្នុង​ទូ​ដ​ក​ប្រាក់ ATMមួយកន្លែង ​នៅ​ក្នុង​ក្រុង​កំពង់ចាម​នោះ ត្រូវសមត្ថកិច្ច​តាម​ស្វែងរក​ជន​សង្ស័យ​​​បានហើយ កាលពី​ថ្ងៃ​ទី​០៦ ​ឧសភា ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ មាន​ឈ្មោះ​ឌុ​ល ឌុ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​វាល​ខ្សាច់ ឃុំ​រអាង ស្រុក​កំពង់សៀម ​ដែលជា​មនុស្ស​​សតិ​មិនគ្រប់នោះទេ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​បន្ថែម​លើជនសង្ស័យរូបនេះបន្ត​ដើម្បី​ដឹងពីគោលបំណង​របស់គាត់ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

គួររំលឹកថា ចឹងៗអី អ្នកណា​នៅហ៊ានឈរដក​​លុយក្នុង​ទូATMទៀត…រត់ចេញ​ផ្អើលឈុល​

អត្ថបទសរសេរ ដោយ