ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ត្រឹមតែ​ខែមេសា ចិន​លក់​អចលនទ្រព្យ​បាន​រហូត​ដល់​១១៥​ប៊ី​លាន​ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដី​គោក​បាន​ឲ្យ​ដឹង​ថា…

ប្រទេស​ចិន ៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដី​គោក​បាន​ឲ្យ​ដឹង​ថា ការ​លក់​របស់​ពួក​គេ​ក្នុង​ខែមេសា​បាន​ស្មើ​សរុប ១១៥​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង ១៧%​បើ​ធៀប​នឹង​ឆ្នាំ​មុន ។

យោង​ទៅ​តាម​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ China Real Estate Information Corp (CRIC) បាន​ឲ្យ​ដឹង​មក​ថា ការ​លក់​មាន​កិច្ចសន្យា​ត្រឹមត្រូវ​សរុប​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ចំនួន ១០០ ស្មើ ១១៥.៨​ប៊ី​លាន​ដុល្លារ ឬ​ទាប​ជាង​ខែ​មិ​នា​ប្រមាណ ៥.៨%​។

ទិន្នន័យ​លក់​កាលពី​ខែមេសា​បង្ហាញ​ឲ្យ​ឃើញ​កំណើន​ប្រមាណ​៣៤.៦%​ផង​ដែរ​បើ​ធៀប​នឹង​ខែមករា និង​ខ្ពស់​ជាង​ខែកុម្ភៈ ៧៤.៧%​ថែម​ទៀត​ផង ប៉ុន្តែ​អ្នកវិភាគ​ព្រមាន​ថា​ទិន្នន័យ​នេះ​អាច​ទទួល​រង​ការ​ប៉ះពាល់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។

CRIC បាន​និយាយ​ក្នុង​របាយការណ៍​ថា បើ​ធៀប​នឹង​ឆ្នាំ​មុន​វិញ​ការ​លក់​ក្នុង​ខែមេសា​បាន​កើនឡើង ១៦.៦%​។ កំណើន​នៃ​តម្រូវការ​ក្នុង​ទីក្រុង​សំខាន់​ៗ និង​គោលនយោបាយ​រដ្ឋាភិបាល​បាន​ជំរុញ​ដល់​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​ផង​ដែរ ។ ព្រោះតែ​កំណើន​នៃ​ការ​លក់​ក្នុង​ខែ​មិ​នា​និង​ខែមេសា ការ​លក់​សរុប​សម្រាប់​៤​ខែ​ដំបូង​នា​ឆ្នាំ​នេះ​បាន​កើនឡើង ៣.៦%​បើ​ធៀប​នឹង​រយៈពេល​ដដែល​នា​ឆ្នាំ​មុន​។

អ្នកវិភាគ​គិត​ថា​កំណើន​នេះ​ត្រូវ​បាន​បង្ក​ដោយ​គម្រោង​ថ្មី​ៗ​ដែល​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ការ​បន្ធូរបន្ថយ​ផ្នែក​កម្ចី​ទិញ​ផ្ទះ និង​គោល​ជំហរ​រដ្ឋាភិបាល​ចិន​លើ​ស្ថាន​ការ​ហិរញ្ញវត្ថុ​ជាដើម​។

ប៉ុន្តែ​អ្នក​តាមដាន​ទីផ្សារ​មានការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​កំណើន​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​កំណើន​ក្នុង​រយៈពេល​យូរ​ឬទេ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រសួង​ចាត់ចែង​ផ្ទះ​របស់​ប្រទេស​ចិន​បាន​និយាយ​ថា​ពួក​គេ​នឹង​ត្រួតពិនិត្យ​តាមដាន​ទីផ្សារ​ក្នុង​ទីក្រុង​ធំ​ៗ​ប្រចាំខែ និង​ចេញ​សេចក្តី​ព្រមាន​ទាក់ទិន​នឹង​កំណើន​តម្លៃ​ផ្ទះ​និង​ដី​ខ្ពស់​និង​លឿន​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ