ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​បន្ត​ឈរ​ក្នុង​តំណែង​កំពូលតារាង​នៃ​លី​គ​កំពូល​កម្ពុជា​សម្រាប់​ស​ប្ដា​ហ៍​ទី​6

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមព្រះ​ខ័ន​រាជ ស្វាយ​រៀង នៅ​តែ​បន្ត​ឈរ​ក្នុង​តំណែង​កំពូល តារាង​ជា​បណ្ដោះអាសន្ន​នៃ​ព្រឹត្តិការណ៍​បាល់ទាត់ ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​មក ដល់​ពេល​នេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៦​ហើយ​នោះ​បើ​ទោះជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់ ក្រុម​ខ្លាំង​មួយ​នេះ​បាន​ត្រឹម​លទ្ធផល​ស្មើ​ក្ដី​។…

រាជធានី​ភ្នំពេញ ៖ ក្រុមព្រះ​ខ័ន​រាជ ស្វាយ​រៀង នៅ​តែ​បន្ត​ឈរ​ក្នុង​តំណែង​កំពូល តារាង​ជា​បណ្ដោះអាសន្ន​នៃ​ព្រឹត្តិការណ៍​បាល់ទាត់ ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​មក ដល់​ពេល​នេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៦​ហើយ​នោះ​បើ​ទោះជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់ ក្រុម​ខ្លាំង​មួយ​នេះ​បាន​ត្រឹម​លទ្ធផល​ស្មើ​ក្ដី​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ត្រឹម​ស្មើ​១-១​ជាមួយ​ក្រុម​អង្គ​រថា​ហ្គឺ​សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃអាទិត្យ​ទី​៥ ឧសភា កន្លង​មកនេះ ។ ទោះបី​យ៉ាងណា​ក្រុម​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នេះ​នៅ​តែ​អាច​រក្សា​តំណែង​កំពូល​តារាង​បាន​យ៉ាង​ល្អ​តាម​រយៈ ការ​ប្រកួត​ទាំង​៦​លើក​មកនេះ​ទទួលលទ្ធផល​ឈ្នះ​៥ ស្មើ​១ មាន​១៦​ពិន្ទុ​។

ចំណែក​ក្រុម​ណា​ហ្គា​វើ​ល​អេ​ហ្វ​ស៊ី ដែល​បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​៣-០​នៅ​លើ​ទីលាន​មជ្ឈ​មណ្ឌល ខ ភ ម ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ បាន​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​ការ​ប្រកួត​ទាំង​៦​លើក​ដូច​គ្នា​ឈ្នះ​៥​ប្រកួត ចាញ់​១​ប្រកួត មាន​១៥​ពិន្ទុ ។ មួយគូ​ទៀត ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ចាញ់​ក្រុម​បឹង​កេ​ត​អេ​ហ្វ​ស៊ី​នៅ​លើ​ទឹកដី​របស់​ខ្លួន​ក្នុង​លទ្ធផល​៣-១ ។

ដូច្នេះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​នៅ​មិន​ទាន់​ងើប​រួច​ពី​បាត​តារាង​នៅឡើយ​នោះ​ទេ ខណៈ​ក្រុម​បឹង​កេ​ត​អេ​ហ្វ​ស៊ី ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង ។

ដោយឡែក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​វិញ​ប្រកួត​លើ​ទឹកដី​របស់​ខ្លួន​បាន​ត្រឹម​ស្មើ​២-២​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​ប៉ុណ្ណោះ ។ ក្រុម​អាស៊ី​អឺរ៉ុប​ឈរ​នៅ​លេខ​រៀង​ទី​៧ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា​ឈ​នៅ​លេខ​រៀង​ទី​៨​ដោយ​មាន​៧​ពិន្ទុ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ