ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម​ឆ្លើយ​តប​នឹង​ការ​រិះគន់​5​ប្រកួត​ចុង​ក្រោយ​របូត​ជិត​50​គ្រាប់

4 ឆ្នាំ មុន
  • កំពង់ចាម

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល នេះ គឺ​ជាស​ប្តា​ហ៍​ទី​៦ នៃ​ការ​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​២០១៩​នេះ ខណៈ​គ្រប់​ក្លិប​កំពុង​ព្យាយាម​សន្សំ​ពិន្ទុ​ឈាន​ទៅ​រក​ការ​ប្រជែង​ជើងឯក​នា​ចុងឆ្នាំ​ខាង​មុខ​នេះ​។ យ៉ាងណាមិញ អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ក៏​សង្កេត​ឃើញ​ក្លិប​ខេត្តកំពង់ចាម​បង្ហាញ​តម្រុយ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល នេះ គឺ​ជាស​ប្តា​ហ៍​ទី​៦ នៃ​ការ​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​២០១៩​នេះ ខណៈ​គ្រប់​ក្លិប​កំពុង​ព្យាយាម​សន្សំ​ពិន្ទុ​ឈាន​ទៅ​រក​ការ​ប្រជែង​ជើងឯក​នា​ចុងឆ្នាំ​ខាង​មុខ​នេះ​។ យ៉ាងណាមិញ អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ក៏​សង្កេត​ឃើញ​ក្លិប​ខេត្តកំពង់ចាម​បង្ហាញ​តម្រុយ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ខណៈ​៦​ស​ប្តា​ហ៍​កន្លង​មក ឈ្នះ​១​លើក និង​ចាញ់​៥​លើក​ប៉ុន្តែ​រាល់​ការ​ចាញ់​តែងតែ​របូត​គ្រាប់​បាល់​ក្នុង​ចំនួន​ច្រើន​ៗ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ រហូត​ដល់​ជិត​៥០​គ្រាប់​។

ទន្ទឹម​នឹង​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា​ជា​ច្រើន​បាន​លើក​ឡើង​អំពី​ការ​តស៊ូ​របស់​ក្លិប​ចំណូល​ថ្មី​នៃ​លី​គ​កំពូល​កម្ពុជា ដែល​មាន​មូលដ្ឋាននៅ​ខេត្តកំពង់ចាម​មួយ​នេះ ក៏​មានការ​រិះគន់ មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សមត្ថភាព​លេង​របស់ កីឡាករ​ក្នុង​ក្លិប​នេះ រហូត​ដល់​ក្លិប​បាល់ទាត់​ខេត្តកំពង់ចាម​តាម​រយៈ​ទំព័រ​Facebook ផ្លូវការ​របស់​ខ្លួន​បាន​បង្ហោះ​សារ​ក្នុង​អត្ថន័យ​ឆ្លើយ​តប​នឹង​មតិ​ខាងលើ​ដូច​ខាងក្រោម​៖

«​ទោះបី​លទ្ធផល​មិនល្អ​ក៏​ដោយ តែ​ក្លិប​បាល់ ទាត់​ខេត្តកំពង់ចាម នៅ​តែ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ខណៈ​បាន​មក​លេង​លី​គ​កំពូល​ដូច្នេះ​។ ម្យ៉ាងវិញទៀត​ជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​កីឡាករ​រួម​ទាំង​ក្លិប​ទាំងមូល​ផង ។ អរគុណ​ម្ចាស់ឧបត្ថម្ភ​និង​អ្នកគាំទ្រ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ