ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង-ខ្យល់បំផ្លាញប្រមាណម៉ោង៣…ម៉ោង​ប្រមាណ៦ទើប​អាច​សម្រួលចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅពេលភ្លាម​ៗ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ និង​លោក​វរសេនីយឯក គង់…

រាជធានី​ភ្នំពេញ ៖ នៅពេលភ្លាម​ៗ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ និង​លោក​វរសេនីយឯក គង់ យី អធិការ​នគរបាល​ខណ្ឌ ​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សម្រួល​ចរា​ចរណ៍ ព្រមទាំង​ទាក់ទង​ក្រុមហ៊ុន និង​ហៅ​ក្រុម​ជាង​មក​កាត់​ប៉ាណូ​នោះ​យក​ចេញនៅ​វេលា​ម៉ោង​ប្រមាណ​​​​​៦​ល្ងាច​ថ្ងៃទី០៦ ឧសភា ដដែល ។ ក្រៅពី​ការ​បាក់​ប៉ាណូ​នេះ ក្នុង​ខណ្ឌប្ញស្សីកែវក៏​ដូច​ជា​ខណ្ឌ​មួយ​ចំនួន​​ទៀត ក៏មាន​ស្លាក​គណបក្ស និង​ប៉ាណូ​តូច​ៗ ព្រមទាំង​ដើមឈើ​ ក៏​បាន​ដួល​និង​បាក់​រលំ​ផង​ដែរ ។

​ហេតុការណ៍​បាក់​ប៉ាណូ​ផ្សាយពាណិជ្ជកម្មនេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ចំណុចផ្លូវភ្លោះ​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ដោយសារ​តែ​ការ​បាក់​ធ្លាក់​ប៉ាណូ​ដ៏​ធំ​នេះ ក៏​បាន​បង្ក​ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​៥ កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ អ្នក​រង​របួស​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ ថោ​ង សុខ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

គួររំលឹកថា ភ្លៀង​មួយ​មេ​បាន​បង្អុរ​ចុះ​យ៉ាង​ខ្លាំងលាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ ​កណ្តាល​រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​ដើមឈើ​ និង​ប៉ាណូ​តូច​ធំ​មួយ​ចំនួន​ បាក់​ធ្លាក់​កាត់​ទទឹង​ផ្លូវ សង្កត់​លើ​ម៉ូតូ​និង​អ្នកដំណើរ​បណ្តាល​ឱ្យ​រង​របួស និង​ដងផ្លូវ​មួយ​ចំនួន​ត្រូវភ្លៀង​ជន់​លិច​ផង​ដែរ ។ ដោយឡែក ​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​មួយបាន​បាក់​ធ្លាក់​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៥ សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង និង​បណ្តាល​​ឱ្យ​អ្នក​បើក​បរ​ម្នាក់ បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ផ្ទាំង​ប៉ាណូ​ដែល​បាក់​ធ្លាក់​នោះ គឺជា​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​បំពាក់​នៅ​ទទឹង​ផ្លូវភ្លោះ​មាន​ប្រវែង​បណ្តា​យ​ប្រមាណ​១៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដែល​បំពាក់​លើ​ឆ្អឹង​ដែក​មាន​ទម្ងន់​រាប់់​តោន កាត់​ទទឹង​ផ្លូវ ប្រមាណ​ជាង​៣០​ម៉ែត្រ​ពី​បង្គោល​ម្ខាង​ទៅ​ម្ខាង ។ ផ្ទាំង​ប៉ាណូ​នេះ​ត្រូវ​ខ្យល​កន្ត្រាក់​វាយបំបាក់​ធ្លាក់​ទាំង​ឆ្អឹង​ដែក និង​ផ្ទាំង​ប៉ាណូ​ក្រណាត់​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ពេល​ភ្លៀង​កំពុង​តែ​បង្អុរ​ធ្លាក់​អ្នកដំណើរ​ម្នាក់​ បាន​ជិះ​ម៉ូតូ​ហុង ដា MOOVE ពណ៌​ខៀវ​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ ភ្នំពេញ​១AF.៨៣៣៩ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី ត្បូង​ទៅ​ជើង ស្រាប់តែ​ផ្ទាំង​ប៉ាណូ​បាន​បាក់​ធ្លាក់​សង្កត់​បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ បាន​រង​របួស ហើយ​ត្រូវ​បាន​អ្នកដំណើរ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​ទាញ​ចេញ ហើយ​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ ។

ទោះបីជា​យ៉ាងនេះ​ក្តី​បុរស​នោះ រង​របួស​មធ្យម​តែ​ប៉ុណ្ណោះ ដោយ​ប៉ាណូ​នោះ​គង​លើ​ខឿន​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ។

គេ​និយាយ​ថា នេះ​ចាត់ទុកជា​សំណាងល្អ​ដែល​ត្រូវ​តែ​អ្នកដំណើរ​ម្នាក់ ។

អត្ថបទសរសេរ ដោយ