ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ ! មួយ​ថ្ងៃ​ស្លា.ប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៩​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រ​ទេ ស​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៥​លើក ស្លាប់​៤​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រ​ទេ ស​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៥​លើក ស្លាប់​៤​នាក់ និង​របួសធ្ងន់​១២​នាក់ ហើយ​របួសស្រាល​៧​នាក់ ។

ដែល​មូលហេតុ​គ្រោះថ្នាក់​បណ្តាល​មក​ពី​បើក​ល្បឿន​លឿន​៦​លើក ស្លាប់​២​នាក់ មិន​គោរព​សិ ទ្ធ​៦​លើក ស្លាប់​២​នាក់ មិន​ប្រកាន់​ស្តាំ​១​លើក ប្រជែង​១​លើក បត់​ឆ្វេង​-​ស្តាំ​១​លើក ។ សរុប​ស្លាប់​៤​នាក់ ដែល​ម៉ូតូ​១​នាក់ (​មិន​ពាក់មួក​១​នាក់​) ថ្មើរជើង​១​នាក់ រថយន្ត​តូច​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច នេះ​មាន​ម៉ូតូ និង​ម៉ូតូ​១​លើក ម៉ូតូ និង​រថយន្ត​តូច​៩​លើក ស្លាប់​១​នាក់ ម៉ូតូ​និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់ ម៉ូតូ​និង​ថ្មើរជើង​១​លើក រថយន្ត​តូច និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ រថយន្ត​តូច និង​ផ្សេង​ៗ១​លើក ។ ហើយ​បណ្តាល​ឲ្យ​ខូចខាត​យាន​២៩​គ្រឿង​នោះ​មាន ម៉ូតូ​១២​គ្រឿង រថយន្ត​តូច​១៣​គ្រឿង រថយន្ត​ធំ​៣​គ្រឿង យាន​ផ្សេង​ៗ១​គ្រឿង ថ្មើរជើង​២​នាក់ ។

ដោយ​យានយន្ត​បង្កហេតុ​មាន ម៉ូតូ​៦​លើក រថយន្ត​តូច​៨​លើក រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ មាន​ផ្លូវជាតិ​១១​លើក ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាន​ខេត្តព្រៃវែង​២​លើក ស្លាប់​២​នាក់ ភ្នំពេញ​៦​លើក របួស​១០​នាក់ និង​ខេត្តកំពង់ចាម​១​លើក​ស្លាប់​២​នាក់​របួស​២​នាក់ ។

ជា​លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៤៨៥៩ គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៩១៥​គ្រឿង (៣៣%) អប់រំ​៣០២​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​៦១៣​គ្រឿង (​ម៉ូតូ​៨៩%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ