ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួន ប៉េ ស្រក់​ទឹកភ្នែក​ក្រោយ​ឈ្នះ​ពាន​រង្វាន់​​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ថៃ ទួន ប៉េ បាន បង្ហាញ​ពី​ការ​រំភើបចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​ទប់ទឹក​ភ្នែក​មិន​បាន ក្រោយ​ពី​ត្រូវ​បាន​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​កីឡាករកម្ពុជា​សួន ចាន់​នី ដាច់​ទាំង​៥​ទឹក​នៅ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​៥…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ថៃ ទួន ប៉េ បាន បង្ហាញ​ពី​ការ​រំភើបចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​ទប់ទឹក​ភ្នែក​មិន​បាន ក្រោយ​ពី​ត្រូវ​បាន​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​កីឡាករកម្ពុជា​សួន ចាន់​នី ដាច់​ទាំង​៥​ទឹក​នៅ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​៥ ឧសភា កន្លង​មកនេះ ។

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ៏​ជក់ចិត្ត​មួយ​នេះ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​អស់​រយៈពេល​ជិត​៦​ខែ​មក ហើយ​ដោយ​មាន​កីឡាករ​៨​រូប​ក្នុង​នោះ​កម្ពុជា​៤​រូប​និង​ថៃ​៤​រូប​ធ្វើការ​ប្រកួតប្រជែង​គ្នា​។ ទីបំផុត​នៅ​សល់​កីឡាករ​២​រូប​ប៉ុណ្ណោះ​ដែល​មានឱកាស​ឡើង​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​កីឡាករ​សួន ចាន់​នី និង​កីឡាករ​ទួន ប៉េ​។

ក្រោយ​ពី​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​រួច​មក កីឡាករ​ថៃ​រូប​នេះ បាន​និយាយ​ថា គេ​ពិតជា​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​សូម​អរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផង​ដែរ​ដែល​បាន​ផ្ដល់​នូវ​ភាព​យុត្តិធម៌​ដល់​រូបគេ ។ មុន​ពេល​ប្រកួត​លោក​ក៏​មានការ​បារម្ភ​ខ្លះ​ដែរ​ដោយសារ​សួន ចាន់​នី គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន​ទោះបីជា​លោក​ធ្លាប់​វាយ​ឱ្យ​សន្លប់​កាលពី​វគ្គ​ជម្រុះ​ម្ដង​រួច​មក​ហើយ​ក្ដី ។

ចំណែក សួន ចាន់​នី បាន​សារភាព​ថា លោក​ពិតជា​ធ្វើ​មិន​បាន​ល្អ​មែន ជា​ពិសេស​ចូល​ដល់​ទឹក​ទី​៤​និង​ទី​៥​កម្លាំង​ចាប់ផ្ដើម​ស្រុត​ចុះ​យ៉ាង​ខ្លាំង រហូត​បាត់បង់​ឱកាស​វាយ​តបត​ស្ទើរ​ទាំងស្រុង​ខណៈ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​លទ្ធផល​បែប​នេះ ។

ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​កីឡាករ​ថៃ វី​ថា​ក់ យ៉ា​យុទ្ធ បន្ទាប់​ពី​យកឈ្នះ​កីឡាករ​កម្ពុជា លី ភា ។ ចំណែក​​ប្រាក់​រង្វាន់​វិញ លេខ​១​បាន​២៤​លាន​រៀល លេខ​២​បាន​១២​លាន​រៀល លេខ​៣​បាន​៨​លាន​រៀល និង​លេខ​៤​បាន​៤​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ