ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Neymar ពេល​នេះ​កំពុង​កើត Depression

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​នៅ​ក្លិប​អ្នកមាន​បារាំង PSG លោក Thomas Tuchel ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​នៅ​ក្លិប​អ្នកមាន​បារាំង PSG លោក Thomas Tuchel ថា Neymar មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​អ្វី​ៗ​ដែល​កើតឡើង​លើ​រូបគេ ។ នៅ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ Neymar កើត​មានរឿង​រហូត ជា​ពិសេស​គឺ​ករណី​ដាល់​អ្នក​ទស្សនា​ម្នាក់​បែក​មាត់ ក្រោយ​ពេល PSG ចាញ់ Rennes ក្នុង​ការ​ដណ្តើម​ពាន​បារាំង ។

ខាង​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង​នា​ពេល​នេះ​បាន​ធ្វើ​ចំណាត់ការ​លើ​រឿង​នេះ​ដែល​អាច​ឱ្យ Neymar មិន​បាន​ចូល​ប្រកួត​ពី ៣​ទៅ​៨​ដង ។

គ្រូបង្វឹក PSG លោក Tuchel ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖«​ពួក​យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា Neymar កំពុង​មិន​សប្បាយចិត្ត​ទេ​នៅ​ពេល​នេះ ​។ Neymar មិន​ចូល​ចិត្តការ​ចាញ់ ហើយ​ឆាប់​មាន​ប្រតិកម្ម​ណាស់​ជាមួយនឹង​អ្វី​ដែល​និយាយ​មក​លើ​គេ (Depression)​ »​។

លោក​បាន​បន្ត​ថា​៖«​ខ្ញុំ​អាច​និយាយ​ថា យើង​មានការ​ងាយស្រួល​ក្នុង​ការ​ដឹង​ពី​អារម្មណ៍​របស់ Neymar ដោយសារ​តែ​គេ​ឆាប់​ទទួល​ការ​ប៉ះ​ពាល់​។ ពួក​យើង​ចង់ឱ្យ​គេ រៀន​បង្ហាញ​ពី​អារម្មណ៍​ពិត​។ វា​ពិតជា​ល្អ​សម្រាប់​យើង​ទាំងអស់​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ