ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ខ្វល់​នឹង​សម្តី​ស៊កសៀត​របស់​អ្នក​ដទៃ

4 ឆ្នាំ មុន

គ្មាន​អ្នក​ណា​បំពេញតម្រូវការ​ចិត្ត​មនុស្ស​បាន​ទេ មើលចុះ​មនុស្ស​ពួក​ខ្លះ​មានមុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​យកចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង គេ​ខំ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​សុខចិត្ត លះបង់​ពេលវេលា​ទៅ​ប្រភព​ខាងក្រៅ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ ឬ​ពុំនោះសោត ត្រូវ​ប្រឹងប្រែង​ព្យាយាម ប្រចុបប្រចែង​អ្នកតូច​អ្នកធំ​ដើម្បី​ផលប្រយោជន៍​នោះ​ៗ ។…

គ្មាន​អ្នក​ណា​បំពេញតម្រូវការ​ចិត្ត​មនុស្ស​បាន​ទេ មើលចុះ​មនុស្ស​ពួក​ខ្លះ​មានមុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​យកចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង គេ​ខំ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​សុខចិត្ត លះបង់​ពេលវេលា​ទៅ​ប្រភព​ខាងក្រៅ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ ឬ​ពុំនោះសោត ត្រូវ​ប្រឹងប្រែង​ព្យាយាម ប្រចុបប្រចែង​អ្នកតូច​អ្នកធំ​ដើម្បី​ផលប្រយោជន៍​នោះ​ៗ ។

ចំណែក​អ្នកខ្លះ​ទៀត​ខំ​ធើ្វ​ខ្លួន​ជា​មនុស្ស​ធ្វើការ​ដោយ​ទឹកចិត្ត​ស្មោះត្រង់ ប្រកប​របរ​ត្រឹមត្រូវ និង​ជា​អ្នក​ស្រឡាញ់​យុត្តិធម៌​នោះ បែរជា​គេ​មើល​មក​ថា យើង​ជា​មនុស្ស​ល្ងង់ ងប់​ង​ល់​នឹង​ការងារ មិន​ចេះ​រកស៊ី មិន​ចេះ​ចង់​មាន​ចង់បាន មិន​ចេះ​ឆក់​ឱកាស មិន​ឆ្លាត​ដូច​គេ​ទេ ។

រឿងរ៉ាវ​ទាំង​អស់នេះ​យើង​គួរ​បង្អោន​ចិត្ត​ព្រម​ឲ្យ​គេ​ថា​យើង​ជា​មនុស្ស​ល្ងង់​ចុះ កុំ​តូចចិត្ត កុំ​ធ្លាក់​ទឹកចិត្ត ព្រោះ​សម្តី​ស៊កសៀត​ទាំងនេះ​មិនមែន​ជា​ការ​ពិត​របស់​យើង​ទេ ។

ធ្វើការ​ដោយ​ស្មោះត្រង់ មាន​ទឹកចិត្ត​បរិសុទ្ធ​ចំពោះ​អ្នក​ដទៃ ស្លូតបូត​ត្រឹមត្រូវ សូ​ម្បី​មិនសូវ​មានទ្រព្យ​សម្បត្តិ​ដូច​គេ​ក៏​ដោយ តែ​យើង​សប្បាយ​ចិត្តនឹង​អំពើ​សុចរិត​របស់​យើង ហ្នឹងហើយ​សេចក្តីសុខ​របស់​សត្វលោក ។