ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​លួង​ចិត្ត​កូន​ៗ ប្រ៊េ​ត ភី​ត សុខចិត្ត​ធ្វើ​រឿង​១​នេះ

4 ឆ្នាំ មុន

លោក​ ប្រេ​៊​ត ភី​ត តារា​សម្តែង​មួយ​រូប​បាន​ប្រកាស​ថា​ក្នុង​អំឡុង​ខែមិថុនា ​នេះគេ​មិន​បំពេញការងារ​​អ្វី​ទាំងអស់ ព្រោះ​ចង់​មាន​ពេលវេលា​នៅ​ជាមួយកូន​ៗ​ទាំង​៦​នាក់ និង​ជា​ផ្នែក​មួយ​លើ​ការ​ផ្ដល់​ពេល​ដែល​មិន​បាន​នៅ​ជាមួយ​ពួក​គេ ។ របាយការណ៍​បញ្ជាក់​ថា លោក…

លោក​ ប្រេ​៊​ត ភី​ត តារា​សម្តែង​មួយ​រូប​បាន​ប្រកាស​ថា​ក្នុង​អំឡុង​ខែមិថុនា ​នេះគេ​មិន​បំពេញការងារ​​អ្វី​ទាំងអស់ ព្រោះ​ចង់​មាន​ពេលវេលា​នៅ​ជាមួយកូន​ៗ​ទាំង​៦​នាក់ និង​ជា​ផ្នែក​មួយ​លើ​ការ​ផ្ដល់​ពេល​ដែល​មិន​បាន​នៅ​ជាមួយ​ពួក​គេ ។

របាយការណ៍​បញ្ជាក់​ថា លោក ​ភី​ត មាន​ពេលវេលា​ច្រើន​ក្នុងអំឡុងពេល​ភាពយន្ត​«WORLD WAR C» មិន​ទាន់​បាន​ដំណើរការ គេ​មិន​ទទួល​ការងារ​ផ្សេង និង​មាន​ពេលវេលា​នៅ​ជាមួយ កូន​ៗ ។ គេ​នឹង​ប្រើ​ឱកាស​នេះ​បង្កើត​សម្ព័ន្ធភាព​ដ៏​ល្អជា​មួយ​កូន​ម៉ា​ដុក (Maddox) និង​ប៉ាស់ (Pax) រួម​ទាំង​ចង់​ឲ្យ​ពួក​គេ​ចាប់អារម្មណ៍​លើ​កីឡា ។

«Radar» បាន​បង្ហើប​ឲ្យ​ដឹង​ពី​ភាព​តានតឹង​រវាង​អតីត​គូស្នេហ៍​អេ​ន​ចេ​លី​ណា ជោ​លី កាន់តែ​អាក្រក់ ធ្វើ​ឲ្យ​ខ្លួន​គ្មាន​ឱកាស​បាន​ថតរូប​ជាមួយកូន​ៗ នៅ​ទី​សាធារណៈ​ជាង​៩០០​ថ្ងៃ ប៉ុន្តែ​ក្នុង​ឱកាស​ដែល​គេ​មាន​ពេលទំនេរ និង​ការ​លែងលះ​បាន​បញ្ចប់​ក៏​តាំងចិត្ត​បង្កើត​សម្ព័ន្ធភាព​យ៉ាង​ពេញលេញ​ជាមួយ​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ