ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឪពុកឡើង​ចំណោតភ្នំ​រអិល​ថយក្រោយ​…​កូន​ភ័យ​ហក់​ចុះ​ជួប​គ្រោះ​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​រន្ធត់ ខណៈ​ជន​រង​គ្រោះ​ឃើញ​ឪពុក​បើករថយន្ត​ឡើង​ចំណោតភ្នំ​ហើយ​រអិល​ថយក្រោយ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​ក៏​ហក់​ពីលើ​រថយន្ត បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​តំបន់​ព្រៃ​ភ្នំ​ត្រង់ ចំណុច​ស្ទឹង​តា​សៃ…

ខេត្តពោធិ៍សាត់​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​រន្ធត់ ខណៈ​ជន​រង​គ្រោះ​ឃើញ​ឪពុក​បើករថយន្ត​ឡើង​ចំណោតភ្នំ​ហើយ​រអិល​ថយក្រោយ ធ្វើ​ឱ្យ​ជន​រង​គ្រោះភ័យ​ក៏​ហក់​ពីលើ​រថយន្ត បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​តំបន់​ព្រៃ​ភ្នំ​ត្រង់ ចំណុច​ស្ទឹង​តា​សៃ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សំ ប៊ុ​ន​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​រៀបរាប់​របស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ សំ ប៊ុ​ន​លៀង អាយុ​៥២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​និង​កូនប្រុស​បាន​ចេញដំណើរ​ទៅ​ស៊ី​ឈ្មួ​ល​ដឹក​ថ្មកែវ​ឲ្យ​គេ​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​។ លុះ​ពេល​ដឹក​ថ្មកែវ​ត្រឡប់​មក​វិញ​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ដ​បាន​ឡើង​ចំណោតភ្នំ​ហើយ​បាន​រអិល​ថយក្រោយ ខណៈនោះ​កូន​របស់​គាត់​ភ័យ​ក៏​ហក់​ចុះ​ពីលើ​រថយន្ត បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ដែល​រថយន្ដ​រអិល​ថយក្រោយ​ហើយ​កូន​គាត់​ហក់​ចេញ​នោះ គាត់​ក៏មិន​អាច​ឈប់​រថយន្ត​បាន​ដែរ គឺ​ខំប្រឹង​បើករថយន្ដ​រហូត​ដល់​លើ​ភ្នំ​ទើប​ដើរមក​មើល​កូន ប៉ុន្តែ​ពេល​មក​ដល់​កូន​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​គាត់​សង្វេគ​យ៉ាង​ខ្លាំង​។ កូនប្រុស​របស់​គាត់​ក៏ធ្លាប់​បួស​ជា​សង្ឃ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ