ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​ស្បែក​តឹង​ក្រោយ​សម្រាលកូន

4 ឆ្នាំ មុន

នៅ​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច រូបរាង​អ្នក​នឹង​ប្រែប្រួល​ទាំងអស់ សូ​ម្បី​តែ​ស្បែក​ក៏​អាច​ប្រែជា​រលុង ហើយ​មិន​តឹង​ដែរ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ប្រែ​មក​ពី​តឹង​វិញ​នោះ ? ១-ផឹកទឹក​ច្រើន ៖ នៅ​ពេល​ព្រឹក​ក្រោយ​ពេល​ដែល​ក្រោក​ពី​គេង អ្នក​ត្រូវ​តែ​ផឹកទឹក​មួយ​កែវ​ធំ…

នៅ​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច រូបរាង​អ្នក​នឹង​ប្រែប្រួល​ទាំងអស់ សូ​ម្បី​តែ​ស្បែក​ក៏​អាច​ប្រែជា​រលុង ហើយ​មិន​តឹង​ដែរ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ប្រែ​មក​ពី​តឹង​វិញ​នោះ ?

១-ផឹកទឹក​ច្រើន ៖ នៅ​ពេល​ព្រឹក​ក្រោយ​ពេល​ដែល​ក្រោក​ពី​គេង អ្នក​ត្រូវ​តែ​ផឹកទឹក​មួយ​កែវ​ធំ ដើម្បី​ឱ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​ល្អ ប្រសិនជា​អ្នកមាន​ជំងឺ​ទល់លាមក អ្នក​អាច​ដាក់​អំបិល​ចូល​បន្តិច វា​អាច​ជួយ​អ្នក​កាត់​បន្ថយ​អាការ​ទល់លាមក​បាន ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​កើត​ហើយ​បាន​មួយ​អាទិត្យ អ្នក​មិន​ត្រូវ​ផឹក​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាការ​ហើម​បាន ។

២-បរិភោគ​អាហារ​ដែល​មាន​វីតាមីន​ច្រើន ៖ ពពួក​វីតាមីន ផ្សេង​ៗ​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ងាយ​ចាស់​ទេ ថែម​ទាំង​អាច​ជួយ​រក្សា​ស្បែក​អ្នក​ឱ្យ​មាន​ស្បែក​ទន់ និង​តឹង​ទៀត​ផង ដូចនេះ​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច អ្នក​ត្រូវ​តែ​ពិសារ​ឱ្យ​បាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្បែក​អ្នក ថែម​ទាំង​អាច​ជួយ​អ្នក​ឱ្យ​មាន​ទឹកដោះ​ច្រើន​សម្រាប់​បំបៅ​កូន​ទៀត​ផង ។

៣-ម៉ាស្សា ៖ ក្រោយ​ពេល​ដែល​សម្រាលកូន​រួច​បាន​២​អាទិត្យ អ្នក​ត្រូវ​តែ​ម៉ាស្សា​ដៃ និង​ជើង​អ្នក ដោយ​ម៉ាស្សា​ពីក្រោម​ឡើង​ទៅ​លើ​ចំនួន​១៥​នាទី ប៉ុន្តែ​មិន​ត្រូវ​ម៉ាស្សា​ចង្កេះ និង​ពោះ​អ្នក​ឡើយ ក្រោយ​ពេល​ដែល​អ្នក​ម៉ាស្សា​រួច ស្បែក​អ្នក​នឹង​ប្រែជា​តឹង​បាន ។

៤-មិន​ត្រូវ​បរិភោគ​ប្រៃ​ពេក ៖ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប្រៃ​ពេក​នោះ​ទេ ព្រោះ​វា​ក៏​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ដែរ ម្យ៉ាងទៀត​សាច់​ក៏​មិន​ត្រូវ​ពិសារ​ច្រើន​ដូច​គ្នា ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ទាំងអស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ