ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ប តារា​សម្តែង​ដ៏​ល្បី​វាយបក​អតីត​ភរិយា​យ៉ាង​ចាស់ដៃ

4 ឆ្នាំ មុន

សង្គ្រាម​រវាង​លោក​ ច​ន​នី ដេ​ប​ តារា​សម្តែង​ដ៏​ល្បី និង​នាង​ អេ​ម​ប៊័រ ហ៊ើ​ដ តារា​ដ៏​ស្រស់​ស្អាត ហាក់ដូចជា​ក្ដៅ​គគុក​ខ្លាំង​ឡើង ខណៈ​ពេល​លោក​ដេ​ប​មិន​ព្រម​ចុះចាញ់​តស៊ូ​ទាមទារ​កិត្តិនាម​វិញ…

សង្គ្រាម​រវាង​លោក​ ច​ន​នី ដេ​ប​ តារា​សម្តែង​ដ៏​ល្បី និង​នាង​ អេ​ម​ប៊័រ ហ៊ើ​ដ តារា​ដ៏​ស្រស់​ស្អាត ហាក់ដូចជា​ក្ដៅ​គគុក​ខ្លាំង​ឡើង ខណៈ​ពេល​លោក​ដេ​ប​មិន​ព្រម​ចុះចាញ់​តស៊ូ​ទាមទារ​កិត្តិនាម​វិញ ។ កន្លង​មក​ពួក​គេ​បាន​ស្គាល់គ្នា​តាម​រយៈ​ការ​សម្តែង​រឿង «The Rum Diary» ក្នុង​ឆ្នាំ​២០១២ និង​បាន​រៀប​ការ​រួម​ទាំង​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​រហូត​មក ។

ទស្សនិកជន​ជា​ច្រើន​បាន​នឹក​នៅ​ក្នុង​ចិត្ត​ថា​ក្ដី​ស្រឡាញ់​នេះ​នឹង​មាន​រយៈពេល​យូរ ប៉ុន្តែ​ជា​ចុង​ក្រោយ​នាង​ ហ៊ើ​ដ ​បែរជា​សុំ​លែងលះ ជាដំបូង​នាង​និយាយ​ត្រឹម​ថា​«​ទុកចិត្ត​គ្នា​មិន​បាន​» ក្រោយមក​មាន​អំណះអំណាង​ទៀត​ថា​រូប​នាង​ត្រូវ​ភាគី​ម្ខាង​ទៀត​ធ្វើបាប​លើ​រាង​កាយ ​។ ចំណែក​លោក​ដេ​ប​បាន​បញ្ជាក់​ថា​ភាគី​ម្ខាង​ទៀត​និយាយ​កុហក ។ ទោះជា​យ៉ាងណា​ក្តី​ខាង​ស្រី​បាន​បញ្ជាក់​បន្ត​ថា​នាង​ត្រូវ​ដេ​ប​ធ្វើបាប​ពិតមែន ។

មនុស្ស​ជំនិត​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ច​ន​នី ដេ​ប កំពុង​ត្រៀម​ទប់ទល់​តាម​ផ្លូវច្បាប់​រយៈពេល​វែង​ជាមួយ​អេ​ម​ប៊័រ ហ៊ើ​ដ ។ គេ​នឹង​បង្ហាញ​ភស្ដុ​តាង​ឲ្យ​ឃើញ​ថា​អេ​ម​ប៊័រ ហ៊ើ​ដ និង​មិត្ត​របស់​នាង​បាន​បង្កើត​រឿង​ជា​ច្រើន​ឡើង​ចោទប្រកាន់​រូបគេ ។ គេ​នឹង​រក​ភស្តុ​តាង​ដើម្បី​បញ្ជាក់​ថា​ខ្លួន​មាន​ភាព​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ