ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​រិះគន់​ដូច​ទឹកបាក់​ទំនប់​រឿង​ភ្លើង​ឡើងថ្លៃ​ស្រាប់តែ​វៀតណាម​បញ្ជា​ឱ្យធ្វើ​រឿង​១

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​នឹង​ត្រួតពិនិត្យ​កំណើន​តម្លៃ​អ​គិ្គ​ស​នី​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែល​កើនឡើង​បាន​៨.៣៦% មក​ស្មើ…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​នឹង​ត្រួតពិនិត្យ​កំណើន​តម្លៃ​អ​គិ្គ​ស​នី​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែល​កើនឡើង​បាន​៨.៣៦% មក​ស្មើ ៨.០២​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ចាប់ពី​ថ្ងៃ​ទី ២០ ខែ​មី​នា​។

យោង​ទៅ​តាម​ឯកសារ​ដែល​ផ្ញើ​ពី​ការិយាល័យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​ស្នើ​ដល់​ក្រុម​អ្នកស៊ើប​អង្កេត​រដ្ឋាភិបាល​ឲ្យ​សហការ​ជាមួយនឹង​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម ព្រមទាំង​ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​សិក្សា​ពី​ការ​គណនា​តម្លៃ និង​ការ​ប្រមូល​ថ្លៃ​អគ្គិសនី​ផង​ដែរ​។

ក្រុមការងារ​ខាងលើ​និង​ក្រសួង​ទាំង​ពីរ​ត្រូវ​បញ្ជាក់​ថា​តើ​កំណើន​អគ្គិសនី​ជា​រឿង​ត្រឹមត្រូវ​ឬទេ និង​រាយការណ៍​ប្រាប់​ដល់​លោកនាយក​រដ្ឋមន្ត្រី​វិញ​នៅ​ខែ​ក្រោយ ។ ឯកសារ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​សម្រេចចិត្ត​ដូច្នេះ​បន្ទាប់​ពី​គ្រួសារ​ជា​ច្រើន​ក្នុង​ប្រទេស​រិះគន់​ពី​កំណើន​ភ្លាម​ៗ​នេះ​កាលពី​ខែមេសា​។

លោក Do Thang Hai ដែល​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ចែករំលែក​កង្វល់​របស់​ប្រជាជន​ទាក់ទិន​នឹង​កំណើន​តម្លៃ​អគ្គិសនី​កាលពី​ខែ​មុន​ផង​ដែរ​។ ប៉ុន្តែ​ក្រសួង​ជា​ច្រើន​បាន​ត្រួតពិនិត្យ​ពី​ឥទ្ធិពល​នៃ​កំណើន​នេះ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ហើយ ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រសួង​លោក​បាន​ស្នើ​ដល់ Viet Nam Electricity (EVN) ឲ្យ​ដោះស្រាយ​រាល់​ការ​រិះគន់​របស់​ប្រជាជន​ទាក់ទិន​នឹង​កំណើន​នេះ ប៉ុន្តែ EVN បាន​និយាយ​ថា​កំណើន​នេះ​មួយ​ផ្នែក​ក៏​មក​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ផង​ដែរ​ដែល​បង្ក​ពី​អាកាសធាតុ​ក្តៅ ។ ជាមួយ​គ្នា​នេះ​ទៀត តម្លៃ​ផលិតផល និង​សេវាកម្ម​សំខាន់​ៗ​ជា​ច្រើន​ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដែរ​បន្ទាប់​ពី​តម្លៃ​អគ្គិសនី​ និង​ប្រេងឥន្ធនៈ​បាន​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ