ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ការ​បង់ប្រាក់​ចល័ត​របស់​ប្រទេស​ថៃ​លូតលាស់​យ៉ាង​លឿន

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារ​ព័​ត៌​មាន Bangkok Post បាន​រាយការណ៍​កន្លង​មក​ថា ប្រទេស​ថៃ​មាន​វិស័យ​បង់ប្រាក់​ចល័ត​ដែល​លូតលាស់​លឿន​ជាងគេ​លេខ​ពីរ​ក្នុង​អាស៊ី​អាគ្នេយ៍​ក្រោម​ការ​ស្ទង់​មតិ Global Consumer Insights…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារ​ព័​ត៌​មាន Bangkok Post បាន​រាយការណ៍​កន្លង​មក​ថា ប្រទេស​ថៃ​មាន​វិស័យ​បង់ប្រាក់​ចល័ត​ដែល​លូតលាស់​លឿន​ជាងគេ​លេខ​ពីរ​ក្នុង​អាស៊ី​អាគ្នេយ៍​ក្រោម​ការ​ស្ទង់​មតិ Global Consumer Insights Survey 2019 ។

របាយការណ៍​របស់ PwC នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​ប្រមាណ​២១,០០០​នាក់​ក្នុង​តំបន់​និង​ប្រទេស​ចំនួន ២៧ និង​បង្ហាញ​មក​ថា​អាស៊ី​អាគ្នេយ៍​កំពុង​តែ​នាំមុខ​ក្នុង​ផ្នែក​អតិថិជន​ងាក​ទៅ​ប្រើប្រាស់​ការ​បង់ប្រាក់​បែប​ចល័ត​ ។

ការ​បង់ប្រាក់​ចល័ត​របស់​ប្រទេស​វៀតណាម​បាន​កើនឡើង​មក​ស្មើ ៦១%​នៃ​ការ​បង់ប្រាក់​បែប​ឌី​ជី​ថ​ល​ទាំងអស់​ក្នុង​ឆ្នាំ ២០១៩ ខណៈ​ប្រទេស​ថៃ​បាន​កើនឡើង​មក​ស្មើ ៦៧% និង​ម៉ា​ឡេ​ស៊ី​កើន​មក​ស្មើ ៤០% ផង​ដែរ​។

អ្នកស្រី Vilaiporn Taweelappontong ដែល​ជា​ដៃគូ​ប្រឹក្សា​នៅ PwC Thailand បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​ថៃ​ទេ​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​លូតលាស់​នេះ​រួម​មាន​កំណើន​នៃ​ការ​ប្រើប្រាស់ e-commerce ខណៈ​ដែល​ទីផ្សារ​ប្រទេស​ថៃ​ក៏​ជាទី​ផ្សារ​ប្រព័ន្ធ​សង្គម​ដ័​ធំ​មួយ​ផង​ដែរ ។

វា​បាន​បង្ក​ឲ្យ​អ្នក​លក់រាយ​ទាំង​ធំ​និង​តូច​ងាក​ទៅ​ការ​លក់ទំនិញ​លើ​អ៊ី​ន​ធើ​ណែ​ត និង​ប្រកួតប្រជែង​គ្នា​តាម​ការ​លក់​បញ្ចុះតម្លៃ​ជាដើម​។ ធនាគារ​ថៃ​បាន​លុប​បំបាត់​ថ្លៃ​សេវាកម្ម​សម្រាប់​ការ​បង់ប្រាក់​បែប​ឌី​ជី​ថ​ល​ផង​ដែរ​ដែល​ជំរុញ​ដល់​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។

ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា សន្តិសុខ​ក្នុង​ការ​បង់ប្រាក់​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​តែ​ជា​កង្វល់​ធំ​មួយ​ព្រោះ​វា​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កសាង​ជំនឿ​ទុកចិត្ត​និង​ភាព​ស្មោះត្រង់​អតិថិជន​។ អ្នក​លក់រាយ​គួរតែ​សិក្សា​ពី​វេទិកា​លក់​លើ​អ៊ី​ន​ធើ​ណែ​ត​ថ្មី​ៗ​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​បង្កើត​បទ​ពិសោធន៍​ថ្មី​សម្រាប់​អតិថិជន​ផង​ដែរ​។

លោក Shrirish Jain ដែល​ជានា​យក​ផ្នែក​បង់ប្រាក់​សម្រាប់ PwC Strategy បាន​និយាយ​ថា អាស៊ី​បន្ត​នាំមុខ​ក្នុង​ការ​ជំរុញ​ដល់​អតិថិជន​ឲ្យ​ងាក​ទៅ​ប្រើ​ការ​បង់ប្រាក់​បែប​ចល័ត​។ ការ​ស្ទង់​មតិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា អតិថិជន​នៅ​អាស៊ី​មានការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ច្រើន​ជាង​អតិថិជន​នៅ​អ៊ឺ​រ៉ុ​ប និង​ទ្វីបអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ