ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​អស់ហើយ​! ផ្ទះ​ខ្លះ​ក៏​ដួល​រាប​ដល់​ដី និង​ខ្លះ​ទៀត​ប៉ើង​ដំបូង​អស់​ចំនួន​៤៩​ខ្នង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៩​ខ្នង ស្មើ​៥​ភូមិ នៅ​ក្នុង​ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ត្រូវ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដួល​រលំ​ខ្ទេចខ្ទី និង​ខ្លះ​ប៉ើង​ដំបូល និង​មួយ​ចំនួន​ទៀត​ប៉ើង​លោត​ចេញពី​ជើង​តាង​តម្កល់…

ខេត្តស្វាយរៀង ៖ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៩​ខ្នង ស្មើ​៥​ភូមិ នៅ​ក្នុង​ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ត្រូវ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដួល​រលំ​ខ្ទេចខ្ទី និង​ខ្លះ​ប៉ើង​ដំបូល និង​មួយ​ចំនួន​ទៀត​ប៉ើង​លោត​ចេញពី​ជើង​តាង​តម្កល់ និង​ខូចខាត​ទាំងស្រុង ដែល​មាន​ចំនួន​០៥​ខ្នង​ផ្ទះ​ផង​ដែរ ។

បើ​តាម​អាជ្ញាធរ​ស្រុក​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​ធម្មជាតិ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូល​អស់​ចំនួន​៤៩​ខ្នង​ផ្ទះ ក្នុង​នោះ​រលំ​រាប​ដល់​ដី​ខូចខាត​ទាំងស្រុង​ចំនួន​០៥​ខ្នង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភូមិ​ដែល​រង​គ្រោះ​ក្នុង​បាតុភូត​គ្រោះ​ធម្មជាតិ​នោះ​រួម​មាន ១-​ភូមិ​ថ្មី​ចំនួន​៣២​ខ្នង​ផ្ទះ ២- ភូមិ​ត្រពាំង​ស្មាច់​១១​ខ្នង​ផ្ទះ ៣- ភូមិ​ស​ណ្តោ​រ​ចំនួន​០៣​ខ្នង​ផ្ទះ ៤-​ភូមិ​ដក់ពរ​ចំនួន​២​ខ្នង​ផ្ទះ និង​៥-​ភូមិ​ព្រៃ​រំ​ដែង​ចំនួន​១​ខ្នង​ផ្ទះ ។ ហើយ​ក្នុង​នោះ​ដែរ​ក៏​មាន​ដួល​ផ្លា​ក​គណបក្ស​ប្រជាជន​មួយ​ផ្ទាំង និង​ផ្លា​ក​ទូរស័ព្ទ​ទាន់​ហេតុការណ៍​មួយ​នៅ​កែង​ភូមិ​ថ្មី ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ខូច​ផ្ទះ​ទាំងស្រុង​មាន​ចំនួន​០៥​ខ្នង​នោះ​១-​ឈ្មោះ​អាំ សឿ​ន ភេទ ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ថ្មី​ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៥​ម៉ែត្រ​សង់​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី លោត​ចុះ​ចេញពី​ជើង​តម្កល់​បាក់​ខូច​ទាំងស្រុង ។ ២- ឈ្មោះ​សៅ វ៉ា​ន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ថ្មី​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​សង់​អំពី​ឈើ​ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី​លោត​ចុះ​ចេញពី​ជើង​តម្កល់​ខូច​ទាំងស្រុង ។ ៣-​ឈ្មោះ កុយ កាយ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​សង់​ពី​ឈើ​ជញ្ជាំង​ស្លឹក​ដំបូល​ប្រក់​ស័ង្កសី​ដួល​ខូចខាត​ទាំងស្រុង ។

៤-​ឈ្មោះ​ពោ​ជ តូ ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី​ដំបូល​ប្រក់ស​ង្ក័​សី​ដួល​ខូចខាត​ទាំងស្រុង ។ ៥-​ឈ្មោះ​សៅ តឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដក់ពរ​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី​ដំបូង​ប្រក់​ស័ង្កសី​លោត​ចុះ​ចេញពី​ជើង​តម្កល់​បាក់​ខូច​ទាំងស្រុង ។​ហើយ​ករណី​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​នេះ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ