ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​របស់ Apple បាន​កើន​ហួស​ការ​រំពឹង​ទុក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារ​សារព័ត៌មាន China Daily បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន Apple Inc បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍​មុន​ថា​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​៥៨​ប៊ី​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​២​នា​ឆ្នាំ…

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារ​សារព័ត៌មាន China Daily បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន Apple Inc បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រ៍​មុន​ថា​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​៥៨​ប៊ី​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​២​នា​ឆ្នាំ ២០១៩​នេះ ដែល​ទាប​ជាង​ឆ្នាំ​មុន ៥%​ប៉ុន្តែ​នៅ​តែ​ខ្ពស់​ជាង​ការ​គិត​ទុក​របស់​ទីផ្សារ​។

លោក Luca Maestri ដែល​ជានា​យក​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​របស់ Apple បាន​និយាយ​ថា “​ពួក​យើង​រក​លំហូរ​ប្រាក់​សម្រាប់​ដំណើរការ​ក្រុមហ៊ុន​បាន ១១.២​ប៊ី​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី ២ ហើយ​បន្ត​វិនិយោគ​បន្ថែម​ទៀត​លើ​គ្រប់​ផ្នែក​នៃ​អាជីវកម្ម​របស់​ពួក​យើង​”​។

លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​ចំណូល​បាន​ពី​សេវាកម្ម​ដូច​ជា Apple Music, App Store និង​អាជីវកម្ម​ដទៃ​ទៀត​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​របស់​ក្រុមហ៊ុន​ដែល​ស្មើ ១១.៥​ប៊ី​លាន​ដុល្លារ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា “​លទ្ធផល​សម្រាប់​ត្រីមាស​ទី ២​បាន​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​មូលដ្ឋាន​របស់​យើង​ដែល​មាន​អ្នក​ប្រើប្រាស់​សកម្ម ១.៤​ប៊ី​លាន​គ្រឿង ខណៈ​ដែល​ពួក​យើង​មើលឃើញ​កំណើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ថ្មី​សម្រាប់​សេវាកម្ម និង​ការ​លូតលាស់​ដ៏​រឹង​មាំ​ក្នុង​ផ្នែក​ផលិតផល​ដែល​អាច​ពាក់​បាន ផលិតផល​ក្នុងផ្ទះ និង​គ្រឿង​បំពាក់​ផ្សេង​ៗ​ជាដើម​។​”

គួរ​បញ្ជាក់​ដែរ​ថា Apple មិន​ប្រកាស​ពី​ចំនួន​លក់ iPhone, iPad និង Mac ទៀត​ឡើយ​ដូចដែល​ពួក​គេ​បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ព្យាករណ៍​មក​ថា​ប្រាក់​ចំណូល​របស់​ពូក​គេ​សម្រាប់​ត្រីមាស​ទី​៣​នា​ឆ្នាំ​នេះ​នឹង​កើន​មក​ស្មើ​រវាង ៥២.៥​ប៊ី​លាន​ដុល្លារ​ទៅ ៥៤.៥​ប៊ី​លាន​ដុល្លារ​ផង​ដែរ ដោយ​មានការ​ចំណាយ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​រវាង​ប្រមាណ ៨.៧​ប៊ី​លាន ទៅ ៨.៨​ប៊ី​លាន​ដុល្លារ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ