ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ចោទ​ប្រពន្ធ​មាន​ប្រុស បែក​គំនិត​​លប​ប្រហារ​យ៉ាង​ឃោរឃៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ខឹង​ប្រពន្ធ​ហួសហេតុ ក៏​មានគំនិត​ឃោរឃៅ​លប​ច្របាច់​.​ក​ប្រពន្ធ​ទាល់តែ​ស្លាប់ ដោយ​ចោទ​ប្រពន្ធ​ថា​មាន​ប្រុស ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឪពុក​ជន​រង​គ្រោះ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ខឹង​ប្រពន្ធ​ហួសហេតុ ក៏​មានគំនិត​ឃោរឃៅ​លប​ច្របាច់​.​ក​ប្រពន្ធ​ទាល់តែ​ស្លាប់ ដោយ​ចោទ​ប្រពន្ធ​ថា​មាន​ប្រុស ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឪពុក​ជន​រង​គ្រោះ ឈ្មោះ ផូ កុស​ល្យ ស្ថិត​ក្នុងភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស​ល្យ យ៉ា​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ មាន​ទី​លំនៅ​​ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល ចំណែក​ជនសង្ស័យ​ឈ្មោះ ហ៊​ន ប៊​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ប្តី រស់នៅ​ជាមួយ​គ្នា ។

បើ​តាម​នគរបាល​ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ និង​ប្តី​ជា​ជនសង្ស័យ បាន​ដេក​ជាមួយ​គ្នា និង​កូនស្រី​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ លុះដល់​ថ្ងៃ​ទី​៦ ឧសភា ម៉ោង​៤​និង​៣០​នាទី ជនសង្ស័យ​ជា​ប្តី​បាន​ងើប​ពី​ដេក ឈឺ​នោម​ដាក់​កន្ថោរ​នៅ​ក្នុង​បន្ទប់ ក្រោយ​ពេល​នោម​ហើយ​បាន​ឡើង​ទៅ​លើ​គ្រែ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ក្នុង​ចិត្ត​មានការ​ខឹង​ប្រចណ្ឌ​ប្រពន្ធ ហើយ​ចោទ​ប្រពន្ធ​ថា មាន​ប្រុស ក៏​ស្ទុះ​ទៅ​ច្របាច់​.​ក​ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​ឈប់​រើបំរះ ទើប​លែង រួច​ចុះ​មក​ដី​យក​ម៉ូតូ​ជិះ​ចេញពីផ្ទះ ។ ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​តែ​ម្តង បើ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ហើយ​សារ​ភា​ថា​ខ្លួន​បាន​សម្លាប់​ប្រពន្ធ​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ